Connect with us

អាពាហ៍ពិពាហ៍ជិត ៧ ឆ្នាំ ប៉ុន្តែជីវិតគ្រួសាររបស់អតីតតារាសម្តែង សារ៉ាយ សក្ខណា នៅតែផ្អែមល្ហែម និងមានសុភមង្គលជាខ្លាំង

កម្សាន្ត៖ អតីតតារាសម្តែងដ៏មានប្រជាប្រិយភាព សារ៉ាយ សក្ខណា បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនឹងបុរសអនិកជនមួយរូបកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ និងបានសម្រេចចិត្តបោះបង់ចោលសិល្បៈទាំងស្រុងទាំងកំពុងមានសន្ទុះទីផ្សារខ្លាំងដើម្បីទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកជាមួយស្វាមី។

សារ៉ាយ សក្ខណា ដែលបច្ចុប្បន្នទទួលបានកូនស្រីមួយ ប្រុសមួយជាចំណងដៃអាពាហ៍ពិពាហ៍ តែងបង្ហាញពីសុមង្គលក្នុងគ្រួសារនៅលើផេកហ្វេសបុករបស់នាងដែលបានធ្វើឱ្យមហាជនមានការកើតសរសើរពីសំណាងរបស់អតីតតារាស្រីរូបនេះជាខ្លាំង។

អ្វីដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍នោះ ទោះបីជាកូនស្រីរបស់នាងបានចាប់កំណើត និងកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកមែនពិត ប៉ុន្តែនាងតែងបង្រៀនកូនស្រីខ្លួនឱ្យនិយាយភាសាខ្មែរឱ្យបានច្រើនតាមតែអាចធ្វើបាន។

បើក្រឡេកមើលពីស្វាមីរបស់ស្រីស្អាតរូបនេះវិញ ទោះបីជាលោកមិនមែនជាមនុស្សពូកែសម្តី ប៉ុន្តែលោកបានផ្តល់ភាពកក់ក្តៅដល់គ្រួសារមួយនេះបានយ៉ាងពេញលេញ មិនថារវល់យ៉ាងណាឡើយក៏លោកនៅតែបំពេញតួនាទីជាស្វាមីដ៏ល្អសម្រាប់គ្រួសារតូចមួយនេះបានយ៉ាងឥតខ្ចោះ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន គូស្នេហ៍មួយនេះទទួលបានកូនស្រីម្នាក់ដែលមានអាយុ ៥ ឆ្នាំ និងកូនប្រុសម្នាក់មានអាយុ ៤ ខែជាចំណងដៃអាពាហ៍ពិពាហ៍ក្រោយសាងជីវិតគ្រួសារអស់រយៈពេលជិត ៧ ឆ្នាំមកនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម