Connect with us

បទថ្មីរបស់លោក ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy ចេញជាផ្លូវការហើយ នៅព្រឹកនេះ!

កម្សាន្ត៖ មកដល់ថ្មីទៀតហើយ ក្នុងរដូវភ្ជុំបិណ្ឌនេះ តារាចម្រៀងឯកប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ជាមួយផលិតកម្មថ្មី Galaxy នៅព្រឹកនេះគឺ បទ “ខែភ្ជុំជ្រូកយំពេញទ្រុង”។

គ្រាន់តែបទចម្រៀងថ្មីរបស់ លោក ព្រាប សុវត្ថិ ដែលទើបតែចេញបានប្រែហែលជា២ម៉ោងមុននេះសោះ អ្នកចូលទៅទស្សនាស្តាប់កម្សាន្តតាមបណ្តាញ Youtube ប្រមាណ២០មុឺននាក់ជាង ពិតជាមិនធម្មតាមែន សក្តិសមជាកំពូលតារាល្បីប្រចាំកម្ពុជាពិតមែន។

ទស្សនិកជនអាចស្តាប់បទថ្មីរបស់ លោក ព្រាប សុវត្ថិ បានហើយ ក៏អាចរាំលេងកម្សាន្តជាមួយបទចម្រៀងថ្មីមួយនេះបានផងដែរ។ ហើយលោក ព្រាប សុវត្ថិ ក៏នៅមានបទចម្រៀងថ្មីៗជាច្រើនទៀតសម្រាប់ទស្សនិកជនស្តាប់កម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម