Connect with us

ស្ងាត់ៗ មាស សុខសោភា ត្រៀមចេញបទចម្រៀងថ្មី ក្រោយចាកចេញពីផលិតកម្មចាស់របស់ខ្លួន

កម្សាន្ត៖ ទស្សនិកជនជាច្រើនមិនទាន់ភ្លេចគាត់នោះឡើយ នៅទឹកដមសំឡេងដ៏ផ្អែមត្រជាក់ ចាក់ជាប់ក្រអៅបេះដូង នូវបទមនោសញ្ជេតនារបស់គាត់ ពេលនេះតារាចម្រៀងដ៏ល្បី អ្នកនាង មាស សុខសោភា ក៏កំពុងត្រៀមចេញបទចម្រៀងថ្មី សម្រាប់រដូវភ្ជុំបិណ្ឌនេះផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីលោក រិទ្ធ ប្រុសពៅ ផលិតករដឹកនាំសម្តែង។

ក្រោយការចាកចេញពីផលិតកម្មចាស់របស់ខ្លួនមក មាស សុខសោភា ក៏បានស្ងាត់ដំណឹងឈឹងមួយរយៈ ដោយមិនមានការចេញនូវបទចម្រៀងថ្មីអ្វីនោះឡើយ ស្រាប់តែពេលនេះ លោក រិទ្ធ ប្រុសពៅ (Rith Pros Pov) និង អ្នកនាង មាស សុខសោភា បានទម្លាយនៅបទថ្មីរបស់អ្នកនាង អោយទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងឆ្នាំ២០២០នេះ។

ជាយ៉ាងណានោះ យើងមិនទាន់ដឹងថា អ្នកនាង មាស សុខសោភា គាត់ច្រៀងនៅក្នុងផលិតកម្មមួយណានោះឡើយ សូម្បីតែបទចម្រៀងថ្មីប៉ុន្មានបទនេះក៏មិនបញ្ជាក់ថានៅក្នុងផលិតកម្មណាមួយនោះដែរ។ ក្រុមការងារ MyTV Plus នឹងបន្តការសាកសួរបន្ថែមទៀត រាល់ព័ត៌មានដែលទាក់ទងពីដំណឹងរបស់អ្នកនាង មាស សុខសោភា ថាតើគាត់សម្រេចចិត្តនៅក្នុងផលិតកម្មមួយណាដែលគាត់ពេញចិត្ត ដើម្បីមកបង្ហាញជូនទស្សនិកក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម