Connect with us

លម្អិតពីគម្រោងស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ

ភ្នំពេញ៖ គម្រោងស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ដែលនឹងបើកការដ្ឋាននៅថ្ងៃច័ន្ទទី៧ ខែកញ្ញាឆ្នាំ២០២០ ស្ថិតក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ខាងក្រោមជាចំណុចដែលលោកអ្នកគួរដឹងពីគម្រោងនេះ៖

-ទីតាំងស្ថិតនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើង ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ មហាវិថីថ្មី ក៏នឹងរត់ត្រង់ជួរភ្ជាប់មកមហាវិថី អង្គរ ឆ្ពោះមករង្វង់មូលកាំកូ។

-ជាផ្លូវភ្លោះ មានប្រវែង ៥៨៦០ម ទទឹង ៣០ម ក្នុងនោះ ផ្លូវសងខាង ១២ម សួនកណ្តាល ២ម និងចិញ្ចើមផ្លូវសងខាង ២ម។

-ជាផ្លូវទ្វេទិស ដែលមាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។

-ជាផ្លូវបេតុងអារមេរ កម្រាស់ ២០ស.ម។

-ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០,៨ម ប្រវែង ១១៧២០ម និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន ៨កន្លែង។

-នៅកណ្តាលសួនច្បារមានដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃដើម្បីជារបាំងពន្លឺចាំងភ្នែក និងលម្អ និងដាំស្មៅ។

-រៀបការឺឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ។
-ដំឡើងភ្លើងស្តុបចរាចរណ៍ចំនួន ៤កន្លែង លាបគំនូសចរាចរណ៍ និងដំឡើងស្លាកសញ្ញាចរាចរ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com