ពិតជាអាណិតគាត់ខ្លាំងណាស់ ព្រោះតែចិញ្ចឹមជីវិត លោក សែម សង្វាត តស៊ូគ្រប់បែបយ៉ាងឱ្យតែគ្រួសាររស់បានក្តីសុខនឹងគេ
កម្សាន្ត៖ ប្រិយមិត្តទស្សិកជនក្នុងប្រទេសកម្ពុជា ពិតជាចាំមិនភ្លេចនៅសំឡេងដ៏ពីរោះដែលមានអត្ថន័យក្នុងដួងចិត្តកម្មករឆ្លងដែននោះទេ នៅពេលស្តាប់បទចម្រៀងរបស់លោកម្តងៗគឺបទ “កម្មករឆ្លងដែន” ដែលច្រៀងដោយ លោក សែម សង្វាត ពិតនេះគាត់ពិតជាមានការលំបាកជាខ្លាំក្នុងជីវភាពគ្រួសារ ណាមួយជំងឺប្រចាំកាយរបស់គាត់ផងដែរ។
ព្រោះតែជីវិតតស៊ូ ព្រោះក្រពះ និងគ្រួសារ លោក សែម សង្វាត ខិតខំរកសុីលក់ដូរបន្តិចបន្តួចតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ក៏ឃើញមានចិត្តស្រណោះរូបលោក ទស្សិកជនជាច្រើនបន្តនាំគ្នាគាំទ្ររូបលោក បញ្ជាទិញទំនិញគាត់ខ្លះៗគ្រាន់គាត់បានលុយចិញ្ចឹមជីវិត។
ដោយសាររាងកាយ លោក សែម សង្វាត មិនសូវរឹងមាំដូចមុន ទើបធ្វើឱ្យអាជីពសិល្បៈរបស់លោក ហាក់បីដូចជាមិនកាក់កបដូចមុននោះឡើយ ទើបធ្វើឱ្យលោកសម្រេចចិត្តរកសុីលក់ផ្លែឈើ ត្រីខ ផលិតផលផ្សេងៗបន្តិចបន្តួច ក្រែងបានលុយផ្គត់ផ្គង់គ្រួសារ។
គ្រាន់តែឃើញការផ្សាយផ្ទាល់លក់ផលិតផលរបស់លោក សែម សង្វាត តាមបណ្តាញសង្គមហ្វេេសប៊ុកមក មានប្រិយមិត្តជាច្រើនភ្ញាក់ព្រើត ហេតុអ្វីក៏គាត់ស្គមយ៉ាងនេះ ស្ទើរតែមិនជឿ ព្រោះខានឃើញរូបគាត់យូរហើយ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍