Connect with us

តារាសម្តែងភេទទី ៣ Rusameekae ត្រូវបានហាយសូ Champion គប់កែវទឹកលើបណ្តាលឱ្យរងរបួស

ប្រទេសថៃ៖ នៅសុខៗហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងរវាងហាយសូ Champion Chirat និងតារាសម្តែងភេទទី ៣ លោក Rusameekae ដែលអ្នកដែលបានតាមដានរឿង បេះដូងប្រែកាយ ប្រាកដជាបានស្គាល់លោកហើយតាមរយៈឈ្មោះក្នុងរឿងថា បៃតង។

យ៉ាងណាមិញ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ក្នុងផាប់ល្បីឈ្មោះមួយនៅប៉ាតាយ៉ា ដោយហាយសូ Champion បានគប់កែវទឹកលើលោក Rusameekae បណ្តាលឱ្យរងរបួសលើផ្ទៃមុខដោយសារមានរឿងយល់ច្រឡំនឹងគ្នាបន្តិចបន្តួច។

វិវាទមួយនេះបានធ្វើឱ្យកក្រើកពិភពអនឡាញក្នុងប្រទេសថៃរហូតមានការរិះគន់ខ្លាំងៗលើលោក Champion ទៀតផង។ ទោះជាយ៉ាងណា Champion ក៏បានចេញមុខសុំទោសតារាសម្តែង Rusameekae ជាសាធារណៈ និងព្រមចេញសំណងថ្លៃព្យាបាលដោយសម្រុះសម្រួលគ្នាផងដែរ។

ដោយចង់បញ្ជាក់ថាខ្លួនពិតជាបានសងថ្លៃព្យាបាលក្នុងទឹកប្រាក់ចំនួន ២,៤៨៦ បាតហើយនោះ Champion ក៏បានថតក្រដាសវិក័្កយបត្រ ដើម្បីធ្វើការចែករំលែកក្នុងគណនីបណ្តាញសង្គមរបស់ខ្លួនជាសាធារណៈទៀតផង៕

ប្រភព៖ Kapook

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម