Connect with us

នៅចាំក្មេងប្រុសតូចកំសត់រូបនេះបានទេ ឥឡូវធំច្រើនណាស់

សង្គម៖ រម្លឹកទៅដល់កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៦ មនុស្សភាគច្រើនប្រាកដជាធ្លាប់បានឃើញរូបភាពក្មេងប្រុសមាឌតូចល្អិតមួយរូបដែលត្រូវបានស្ត្រីម្នាក់បញ្ចុកទឹកក្នុងរូបរាងស្គមស្គាំងគួរឱ្យអាណិត។ ក្មេងប្រុសដែលត្រូវបានលោកស្រី Anja Ringgren Loven ព្រមជាមួយនឹងស្វាមីលោក David Emmanuel យកទៅចិញ្ចឹមដោយដាក់ឈ្មោះឱ្យថា Hope។

Hope ត្រូវបានគ្រួសារ និងអ្នកភូមិបោះបង់ចោលដោយពួកគេបានចោទប្រកាន់ថា Hope គឺជាធ្មប់។ កាលណោះ Hope មានអាយុ ៣ ឆ្នាំត្រូវរស់នៅកំព្រាតាមផ្លូវដោយរើសចំណីអាហារដែលគេបានបោះចោលមកញ៉ាំដើម្បីចិញ្ចឹមជីវិត ក្រោយលោកស្រី Anja Ringgren Loven និងស្វាមីបានដឹងដំណឹងនៃជីវិតក្មេងកំសត់រូបនេះហើយ អ្នកទាំង ២ ព្រមជាមួយនឹងបុគ្គលិកបាននាំគ្នាចុះទៅដល់កន្លែងភ្លាមៗដើម្បីជួយសង្គ្រោះជីវិតក្មេងប្រុសតូចរូបនោះឡើង។

គួរបញ្ជាក់ដែរថា លោកស្រី Anja Ringgren Loven និងស្វាមីបានបង្កើតអង្គការកុមារកំព្រាមួយនៅភាគខាងលិចប្រទេស នីហ្សេរីយ៉ា រីឯ Hope គឺជាក្មេងប្រុសមួយរូបដែលទទួលបានការជួយសង្គ្រោះក្នុងចំណោមក្មេងៗប្រុសស្រីជាច្រើនទៀត។ រយៈពេល ៥ ឆ្នាំមកនេះ Hope ទទួលបានការមើលថែទាំយ៉ាងដិតដល់ មកទល់ពេលនេះ Hope ក៏ធំធាត់ឡើងប្រកបដោយសុខភាពល្អ និងទឹកមុខស្រស់ស្រាយជាខ្លាំង។

Hope ត្រូវបានលោកស្រី Anja Ringgren Loven កោតសរសើរពីភាពច្នៃប្រឌិត និងជាក្មេងប្រុសម្នាក់ដែលមានភាពជឿជាក់លើខ្លួនឯងបើទោះបីជាមានបញ្ហាត្រចៀកមិនអាចស្តាប់សម្លេងអ្វីបាននៅពេលដែលមិនបានពាក់ឧបករណ័ជំនួយក៏ដោយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម