ថៃ ជំរុញឱ្យជនបរទេសទាំងអស់ ទៅពន្យារទិដ្ឋាការស្នាក់នៅ មុនថ្ងៃ២៦កញ្ញា
ថៃ៖ នាយកដ្ឋានអន្តោប្រវេសន៍នៃប្រទេសថៃ បានជំរុញឱ្យជនបរទេសទាំងអស់ ទៅពន្យារទិដ្ឋាការស្នាក់នៅការិយាល័យអន្តោរប្រវេសន៍ ឱ្យបានរួចរាល់មុនថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រូវជាកាលកំណត់នៃការលើកលែងការស្នាក់នៅសម្រាប់ជនបរទេស។
លោក Sompong Chingduang មន្ត្រីនៃនាយកដ្ឋានអន្តោប្រវេសន៍ថៃ បានឱ្យដឹងថា ជនបរទេសទាំងអស់នៅក្នុងប្រទេសថៃ ត្រូវធ្វើការទាក់ទងជាមួយការិយាល័យអន្តោប្រវេសន៍មុន ដើម្បីជៀសវាងការសម្រុកទៅពន្យារពេលទិដ្ឋាការ នៅជិតថ្ងៃបិទទទួលការស្នើពន្យារពេលទិដ្ឋាការ។
ដោយសារវិបត្តិកូវីដ១៩ ប្រទេសថៃ បានអនុញ្ញាតឱ្យជនបរទេសដែលផុតសុពលភាពទិដ្ឋាការ បន្តស្នាក់នៅរហូតដល់ថ្ងៃទី២៦ ខែកញ្ញា។ លោក Sompong Chingduang បានបញ្ជាក់ថា ជនបរទេសដែលកាន់ទិដ្ឋាការរយៈពេលខ្លី ត្រូវចាកចេញពីប្រទេសថៃ នៅត្រឹមថ្ងៃទី២៦ ខែកញ្ញា។
ចំពោះជនបរទេស ដែលមិនមានជើងហោះហើរត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេនោះ ត្រូវស្នើសុំលិខិតបញ្ជាក់ពីស្ថានទូត ឬស្ថានកុងស៊ុលនៃប្រទេសរបស់ពួកគេ ដើម្បីយកទៅប្រគល់ជូនការិយាល័យអន្តោប្រវេសន៍ក្នុងមូលដ្ឋានដែលពួកគាត់ស្នាក់នៅ៕
ប្រភព៖ Bangkok Post
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍