Connect with us

រដ្ឋកាលីហ្វ័រញ៉ា ប្រកាសអាសន្ន ភ្លើងឆេះព្រៃរីករាលដាលកាន់តែខ្លាំងទៅៗ

អាមេរិក៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសអាសន្ន នៅរដ្ឋក្រុងចំនួន៥ រួមមាន Fresno, Madera, Mariposa, San Bernardino និង San Diego កាលពីថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ ស្របពេលដែល ភ្លើងឆេះព្រៃ បានរីករាលដាលជិត ៨៥ម៉ឺនហិកតា នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។

អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ាបានឱ្យដឹងថា ផ្ទៃដីរាប់ម៉ឺនហិកតា ត្រូវបានភ្លើងឆេះ បង្កដោយអគ្គិភ័យចំនួន ៣ ផ្សេងៗគ្នា ដែលបានបំផ្លាញផ្ទះសម្បែង និងបណ្ដាលឱ្យប្រជាជនរាប់ពាន់នាក់ ជម្លៀសពីលំនៅឋាន។ អគ្គិភ័យ បង្កឡើងដោយធាតុអាកាសក្ដៅ និងស្ងួត។

អាជ្ញាធរ បានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីជួយប្រជាជនជាង ២០០នាក់ ពីទីតាំងបោះជំរំកម្សាន្តមួយកន្លែង ជិតអាងស្ដុកទឹក Mammoth Pool ក្បែរទីក្រុង Maderas កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីពួកគេ ត្រូវបានឡោមព័ទ្ធដោយអគ្គិភ័យ មិនអាចគេចចេញតាមផ្លូវគោកបាន៕

ប្រភព៖ CNN

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម