ក្រសួង ថា លិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបង្កអោយមានបទល្មើសសំណង់ជាច្រើន ខណៈ សំណង់ខ្លះសាងសង់ជិតរួចទៅហើយ ពុំមានលិខិតអនុញ្ញាតអោយសាងសង់នោះទេ
ភ្នំពេញ ៖ ដោយសារតែមានបទល្មើសសំណង់កើតឡើងច្រើនពេកនៅខេត្តព្រះសីហនុ ទីបំផុត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញលិខិតទៅរដ្ឋបាលខេត្តព្រះសីហនុ អោយបញ្ឈប់ម្ចាស់សំណង់ទាំងឡាយ កុំអោយមានការសង់សង់តទៅទៀត បើសិនជាម្ចាស់សំណង់ ទាំងនោះ មិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច ។
យោងតាមលិខិតរបស់ក្រសួង ដែលចុះហត្ថលេខាដោយឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការ ប្រចាំការ បានលើកឡើងថា ការដ្ឋានសំណង់ជាច្រើននៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បាននិង កំពុងដំណើរការសាងសង់ ខ្លះជិតរួចរាល់ទាំងស្រុងទៅហើយ ដោយពុំមានលិខិតអនុញ្ញាតសាង សង់ មានតែគោលការណ៍អោយដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ផ្ទុយទៅនឹងស្មារតីនៃអនុក្រឹត្យលេខ ៨៦ អនក្រ បក ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់ ។ ប្រការនេះ បានបង្កើតអោយមានបទល្មើសសំណង់ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាព និង គុណភាពសំណង់ ។
លិខិតរបស់ក្រសួងរៀបចំដែន បានស្នើរឲ្យរដ្ឋបាលខេត្តបញ្ឈប់ ការចេញលិខិតអនុញ្ញាតជាគោលការណ៍ដល់ម្ចាស់សំណង់អោយដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច និង ត្រូវពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់អោយគោរពតាមច្បាប់ បទដ្ឋានគតិយុត្តិ និង បច្ចេកទេស ជាធរមាន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍