Connect with us

Apple​ ប្រាប់​វិធី​មួយ អ្នក​មាន​ចិត្ត​ចង់​ប្ដូរ​ពី​ Android មក​ប្រើ​ iPhone កុំ​បារម្ភ​ឲ្យ​សោះ​

ការ​ផ្លាស់ប្ដូរ​ពី​ Android ទៅ iOS មិនមែន​ត្រឹម​តែ​ម៉ូដែល​ទូរសព្ទ​ប៉ុណ្ណោះ​ទេ​ តែ​គឺ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​មូល​។

ត្រលប់​ទៅ​ឆ្នាំ​ ២០១៥ ក្រុមហ៊ុន​ Apple បាន​បង្ហាញ​ត្រឹម​កម្មវិធី​ពីរ​ប៉ុណ្ណោះ​ អាច​ឲ្យ​អ្នក​ប្រើប្រាស់ Android ​ទាញ​យក​ រួមមាន​ Move to iOS និង​ Apple Music។ Move to iOS អាច​ជួយ​អ្នក​ប្រើ​ Android ប្ដូរ​បទពិសោធន៍​ថ្មី​ជាមួយ​ iPhone ដោយ​មិន​បាត់បង់​ទិន្នន័យ​សំខាន់ៗ​ ដូចជា​ Contacts, Photos, Calendars និង​ច្រើន​ទៀត​។

#របៀប​ផ្លាស់​ប្ដូរ​

១) Back up រាល់​ទិន្នន័យ​

មុន​ពេល​ប្ដូរ​ទៅ​ Device ថ្មី​ទាំងស្រុង​ ត្រូវ​ប្រាកដ​ថា​រាល់​ទិន្នន័យ​បាន​ Back up។

លើ​ Android device ចូល​ទៅ​កាន់​ Settings > ស្វែងរក​ជម្រើស​ Backup & reset (Device មួយ​ចំនួន​អាច​មាន​ក្រោម​ផ្នែក​ Cloud and Accounts) ហើយ​ប្រាកដ​ថា​មាន​អ៊ីមែល​ក្នុង​បញ្ជី​អាច​ប្រើ​បាន​ក្រោម​ Backup account និង​ប្រាកដ​ថា​ Back up my data បាន​បើក​ដំណើរការ​។

២) ទាញ​យក​កម្មវិធី​ Google Photos លើ​ Android device បើ​មិន​ទាន់​បាន​ប្រើ

មនុស្ស​ជា​ច្រើន​ បារម្ភ​ពី​រូបភាព​រាប់​រយ​ ពិបាក​ពេល​ប្ដូរ​មក​ Device ថ្មី​។ វិធី​មាន​ច្រើន​ តែ​មួយ​ក្នុង​ចំណោម​នោះ​ អាច​ជួយ​រក្សា​រាល់​រូបភាព​បាន​ទាំង​កញ្ចប់​ គឺ​ប្រើប្រាស់​ Google Photos។

កម្មវិធី​ Google Photos ដំណើរការ​ទាំង​លើ​ Android និង​ iOS device អាច​ប្រើ​បាន​គ្រប់​ពេល​ មិនមែន​ត្រឹម​ពេល​ប្ដូរ​ទូរសព្ទ​ថ្មី​នោះ​ទេ​។ ម្យ៉ាង​វិញ​ទៀត​ អាច​ប្រើ​បាន​ឥត​កំណត់ (Unlimited storage) និង​ Backups រាល់​ពេល​បន្ថែម​រូបភាព​ដោយ​ស្វ័យប្រវត្តិ​។

មុន​ពេល​ចាប់ផ្ដើម​ប្ដូរ​ ប្រាកដ​ថា​បាន​ទាញ​យក​កម្មវិធី​នោះ​ បើ​មិន​ទាន់​បាន​ធ្វើ​ រួច​កំណត់​ឲ្យ​កម្មវិធី​ Backup រាល់​រូបភាព​។ ពេល​ដំឡើង​លើ​ iPhone គ្រាន់​តែ​ទាញ​យក​កម្មវិធី​ Google Photos > Sign in ហើយ​នឹង​ឃើញ​រាល់​រូប​បង្ហាញ​បណ្ដើរៗ​ អាស្រ័យ​លើ​ល្បឿន​អ៊ីនធឺណិត​។

៣) លើ​ iPhone ថ្មី

ពេល​បើក​ iPhone ថ្មី​មាន​ការ​កំណត់​ Settings មួយ​ចំនួន​ចាប់​ពី​ផ្ទាំង​បង្ហាញ​ Hello រហូត​ដល់​ការ​កំណត់​សម្គាល់​មុខងារ​ស្កេន​ក្រយៅដៃ​ និង​លេខ​កូដ​។ បន្ទាប់​មក​នឹង​ឃើញ​ផ្ទាំង​ Apps & Data ព្រម​ជាមួយ​ជម្រើស​មួយ​ចំនួន​នៅ​ផ្នែក​ខាងក្រោម​។ មក​ដល់​ត្រង់​ចំណុច​នេះ​ ដោត​សាក​ថ្ម​ទូរសព្ទ​ទាំង​ពីរ​ (Android ចាស់ និង​ iPhone ថ្មី​) ដើម្បី​បញ្ចៀស​ការ​រលត់​កំឡុង​ពេល​ដំណើរការ​។

៤) លើ​ទូរសព្ទ​ Android ទាញ​យក​កម្មវិធី​ Move to iOS របស់​ Apple

Move to iOS អាច​ប្រើ​លើ​ទូរសព្ទ​ និង​ Tablet ដំណើរការ​ចាប់​ពី​ Android 4.0 (Ice Cream Sandwich) ឡើង​ទៅ​។

កម្មវិធី​ Move to iOS បញ្ជូន​ទិន្នន័យ​មាន​ក្នុង​ Android ទៅ​កាន់​ iOS device ដោយ​មិន​ចាំបាច់​ធ្វើ​មួយៗ​ខ្លួន​ឯង​ ឬ​ Back up លើ​កុំព្យូទ័រ​ រួម​មាន​ Contacts, Message history, Photos និង​ Videos, Web Bookmarks, Mail accounts និង​ Calendars។

ត្រង់​ផ្ទាំង​ Apps & Data ដូច​បង្ហាញ​នៅ​ចំណុច​ខាងលើ​ ចុច​លើ​ជម្រើស​ Move Data from Android ហើយ​ពិនិត្យ​មើល​លេខ​កូដ​ ១២ ខ្ទង់​ ដើម្បី​បញ្ចូល​ក្នុង​កម្មវិធី​លើ​ Android។

iPhone នឹង​បង្កើត​បណ្ដាញ​ Private WiFi ដើម្បី​បញ្ជូន​រាល់​ទិន្នន័យ​។

ពិត​ណាស់​នេះ​ក៏​ចម្លង​រួម​ទាំង​រូបភាព​ផង​ដែរ​ តែ​ការ​រក្សាទុក​ទាំង​លើ​ Device ថ្មី​ និង​ Cloud អាច​មិន​ឈឺក្បាល​ពេល​ក្រោយ​ ក្រែង​មានការ​បាត់បង់​។

៥) ដំណើរការ​បញ្ជូន

ក្រោយ​ដំណើរការ​ចប់​ នឹង​ឃើញ​ផ្ទាំង​មួយ​លើ​ Device ចាស់​ លើក​ទឹក​ចិត្ត​ ឲ្យ​យក​ទៅ​កាន់​ Apple Store ដើម្បី​កែច្នៃ​ឡើង​វិញ​ (Recycle)។ មួយ​វិញ​ទៀត​ ក៏​អាច​ឃើញ​ជម្រើស​មួយ​លើ​ iPhone ដើម្បី​បញ្ចប់​ការ​កំណត់​ Settings លើ​ Device ផង​ដែរ​។

៦) ទាញ​យក​រាល់​កម្មវិធី​លើ​ iPhone

ចំពោះ​កម្មវិធី​ មិន​អាច​បញ្ជូន​ពី​ Android ទៅ​ iOS ដូច្នេះ​ត្រូវ​ស្វែងរក​ និង​ដំឡើង​កម្មវិធី​មួយៗតាម​ App Store។

បើ​ធ្លាប់​ទិញ​កម្មវិធី​លើ​ Google Play Store ត្រូវ​ចំណាយ​ម្ដង​ទៀត​ជាមួយ​ App Store។

គួរ​ប្រាកដ​ថា​គ្រប់​យ៉ាង​ត្រូវការ​បាន​បញ្ជូន​ពេញលេញ​ ហើយ​ពេល​លក់​ចេញ​ ឬ​ឲ្យ​អ្នក​ផ្សេង​ប្រើ​ គួរ​ Restore Device ចាស់​ទៅ​ Factory settings ដើម្បី​សម្អាត​រាល់​ទិន្នន័យ​ចាស់ៗ​អ្នក​ធ្លាប់​បាន​ប្រើ​លើ​នោះ​៕

    Loading...

    ពេញនិយម