Connect with us

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត អាចបើកបរបានក្នុងល្បឿន ១២០គ.ម/ម៉ោង

ភ្នំពេញ៖ យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនដែលទទួលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងបាវិត បានឱ្យដឹងថា ផ្លូវនេះ អាចបើកការល្បឿនលឿនបំផុត ត្រឹម១២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគម្រោងសាងសង់ផ្លូវនេះ មានចំនួន ០៣ជម្រើស ផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់។

យោងតាមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយកាណ៍ស្តីពីលទ្ធផលនៃការសិក្សាបច្ចេកទេសនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដែលលើកឡើងដោយក្រុមហ៊ុនChina Railway International Group Co., Ltd, លោក សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាល ត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេស ក្រសួង រង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលាខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។ ការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោត ជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់។

សូមជម្រាបថា កាលពីខែកក្កដា រាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង។ គម្រោងវិនិយោគនេះ ស្នើសុំដោយក្រុមហ៊ុនចិន China Railway International Group Co., Ltd ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com