កម្ពុជា សល់តែម្នាក់ទៀតនោះទេ កំពុងសម្រាកព្យាបាល ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ក្នុងថ្ងៃនេះ មាន១នាក់បន្ថែមទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសនៅថ្ងៃសុក្រទី៨ ខែកញ្ញា ឆ្នាំ២០២០ គិតត្រឹមម៉ោង ០៧:០០ព្រឹក បានបញ្ជាក់ឱ្យដឹងថា សម្រាប់ថ្ងៃនេះកម្ពុជាមានករណីអ្នកជាសះស្បើយនៃជំងឺកូវីដ-១៩ បន្ថែមចំនួន១នាក់ទៀត ជាបុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ធ្វើដំណើរត្រលប់មកពីប្រទេសបារាំង តាមជើងហោះហើរពីប្រទេសថៃ និងតៃវ៉ាន់ ត្រូវបានព្យាបាលជាសះស្បើយនៅក្នុងថ្ងៃនេះ។
អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ២៧៤នាក់ (ស្ត្រី ៥៤ និង បុរស ២២០នាក់)
មកដល់ថ្ងៃនេះកម្ពុជាព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ២៧៣នាក់ នៅសល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន១នាក់តែប៉ុណ្ណោះ៖
+ជាបុរសជនជាតិខ្មែរ ត្រូវបានបញ្ជូនមកពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍