Connect with us

ពលរដ្ឋនៅរាជធានីភ្នំពេញ តម្រូវឱ្យផ្អាកបញ្ចេញសំរាម និងកុំចោលផ្ដេសផ្ដាស ក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ តម្រូវឱ្យផ្អាកការបញ្ចេញសំរាមពីលំនៅឋានរបស់ពួកគាត់ និងត្រូវទុកដាក់ក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្ន។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែល MyTV Plus ទទួលបាននៅថ្ងៃទី០៨ ខែកញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងក្នុងរាជធានីភ្នំពេញទាំងអស់ កុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃនេះ។

សេចក្ដីជូនដំណឹងនេះ ធ្វើឡើងដោយសារតែ បុគ្គលិក កម្មកររបស់ក្រុមហ៊ុនសេវាកម្មប្រមូលសំរាមមួយចំនួន នឹងត្រូវឈប់សម្រាកពីការងារ ដើម្បីធ្វើដំណើរទៅស្រុកកំណើតរបស់ពួកគាត់នៅតាមបណ្ដាខេត្តនានា ដែលធ្វើឱ្យការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ អាចមានភាពរអាក់រអួល៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម