Connect with us

ជប៉ុន ផ្ដល់ទិដ្ឋាការឡើងវិញសម្រាប់ប្រជាជនកម្ពុជា, ទាំងនេះជាឯកសារសម្រាប់ស្នើទិដ្ឋាការ

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចាប់ផ្តើមទទួលការដាក់ពាក្យស្នើសុំ ទិដ្ឋាការ សម្រាប់ការស្នាក់នៅប្រទេសជប៉ុន ពីប្រជាជនកម្ពុជា ដែលរស់នៅកម្ពុជា ចាប់ពីថ្ងៃទី៨ ខែកញ្ញានេះតទៅ។

ប្រសិនបើពលករជំនាញ វិស្វករ អ្នកជំនាញផ្នែកមនុស្សសាស្ត្រ ការងារសេវាកម្មអន្តរជាតិ ការផ្ទេរទីកន្លែងបម្រើការងារ ការងារគ្រប់គ្រង អ្នកថែទាំមនុស្សចាស់ ការងារវិជ្ជាជីវៈជាន់ខ្ពស់ និងសកម្មភាពដែលត្រូវបានកំណត់ មានគម្រោងស្នើសុំទិដ្ឋាការ ស្ថានទូតជប៉ុន តម្រូវឱ្យភ្ជាប់រៀបចំឯកសារ ដូចខាងក្រោម៖

១- លិខិតឆ្លងដែន

២- ពាក្យស្នើសុំទិដ្ឋាការ (មានបិតរូបថត ១សន្លឹក ទំហំ 4.5cmx4.5cm, ផ្ទៃពណ៌ស) អាចមកទទួលនៅបញ្ជរកុងស៊ុលផងដែរ

៣- វិញ្ញាបនបត្របញ្ជាក់ពីសិទ្ធរស់នៅ

៤- (ករណីវិញ្ញាបនបត្របញ្ជាក់ពីសិទ្ធិរស់នៅផុតសុពលភាព) លិខិតបញ្ជាក់ពីក្រុមហ៊ុន ឬសមាគមទទួលនៅប្រទេសជប៉ុន

៥- កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័កចំនួន១៤ថ្ងៃ ច្បាប់ដើម១ច្បាប់ និងច្បាប់ចម្លង ១ច្បាប់
ក្រុមហ៊ុន ឬសមាគមទទួលនៅប្រទេសជប៉ុនជាអ្នករៀបចំឯកសារនេះ

៦- កម្រងសំណួរ

សាមីជនដាក់ពាក្យស្នើសុំត្រូវជាអ្នកបំពេញ និងចុះហត្ថលេខា។
សូមភ្ជាប់មកនូវក្រដាសកម្រងសំណួរចុងក្រោយបំផុតស្តីអំពីប្រវត្តិ និងគម្រោងធ្វើដំណើរអំឡុងពេល COVID-19 (បច្ចុប្បន្នភាពថ្ងៃទី៤ ខែកញ្ញា ver. 13)៕

(ទស្សនាវីដេអូ)

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម