Connect with us

ម៉ាក់ៗពពោះត្រូវប្រយ័ត្នអាហារញ៉ាំ ព្រោះបើពុលចំណីអាហារ អាចគ្រោះថ្នាក់ដល់គភ៌

ដ្បិតតែការពុលចំណីអាហារភាគច្រើនមានសភាពស្រាល ប៉ុន្តែវាក៏ធ្វើឱ្យាយើងពិបាកនៅក្នុងខ្លួន មិនស្រណុកដែរ។ ខុសពីគ្នាយើងធម្មតា ស្ត្រីពពោះមានសុខភាពមិនរឹងមាំ ដូចនេះហើយបើទើបយើងត្រូវថ្នម ជាពិសេសត្រូវប្រយ័ត្នចំពោះចំណីអាហារដែលញ៉ាំចូលទៅ ចៀសវាងម៉ាក់ៗពុលចំណីអាហារ អាចប៉ះពាល់សុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃ។

បើយើងពុលចំណីអាហារ មានន័យថា អាហារដែលយើងបានញ៉ាំនោះមានផ្ទុកមេរោគដូចជាពពួកបាក់តេរី វីរុស ឬប៉ារ៉ាស៊ីត ជាដើម។ល។ ប្រសិនបើម៉ាក់ៗពពោះ មានអាការៈពុលចំណីអាហារធ្ងន់ធ្ងរ វាអាចប៉ះពាល់ដល់អាអូនក្នុងផ្ទៃ ព្រោះអំឡុងពេលពពោះ ការប្រែប្រួលប្រព័ន្ធរំលាយអាហារ និងចលនាឈាមរត់អាចបង្កើនហានិភ័យនៃការពុលអាហារ។ នេះបើតាមការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន។

ប្រភេទនៃការពុលចំណីអាហារទូទៅទាំង៤ប្រភេទ និងផលពិបាករបស់វានីមួយៗ៖

Norovirus- អាចបង្កឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភក្នុងករណីកម្រមួយចំនួន

Listeria- អាចបណ្ដាលឱ្យមានបញ្ហាក្នុងការអភិវឌ្ឍន៍ប្រព័ន្ធសរសៃប្រសាទក្នុងរយៈពេលវែងរបស់ទារកក្នុងផ្ទៃ

E.coli- អាចបណ្ដាលឱ្យខូចសរសៃឈាម ឬខូចតម្រងនោម
Salmonella- អាចបង្កឱ្យមានជំងឺរលាកស្រោមខួរ រលាកសន្លាក់ និងឆ្លងមេរោគក្នុងឈាម (bacteremia)។

នៅក្នុងករណីធ្ងន់ធ្ងរខ្លះ ការពុលចំណីអាហារអាចបណ្ដាលឱ្យកូនស្លាប់ក្នុងពោះ ឬគំរាមរលូតបាន។ ដូចនេះហើយទើប វាសំខាន់សម្រាប់ស្ត្រីពពោះ ក្នុងការប្រុងប្រយ័ត្នចំពោះចំណីអាហារដែលម៉ាក់ៗញ៉ាំរាល់ថ្ងៃ។ លោកបន្តថា បើម៉ាក់ៗមានអារម្មណ៍ចង់ក្អួត ចង្អោរ ឬមានសញ្ញារួមផ្សំដូចជា ខ្សោះជាតិទឹក ឈឺក្បាល ក្ដៅខ្លួន ឈឺចុកពោះ ឬជុះមកមានឈាម ស្ត្រីពពោះត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាម។

ម៉្យាងវិញទៀត ម៉ាក់ៗពពោះ អាចការពារខ្លួនពីការពុលចំណីអាហារ ដោយធ្វើតាមការណែនាំខាងក្រោមប៉ុន្មាននេះឱ្យបានខ្ជាប់ខ្ជួន នោះម៉ាក់ៗមិនចាំបាច់បារម្ភទៀតរួមមាន៖

– ដាក់អាហារឆៅ និងអាហារឆ្អិនឱ្យឆ្ងាយពីគ្នា
– ចៀសឲ្យផុតពីអាហារឆៅ ឬអាហារមិនបានសម្លា ប់មេរោគ
– លាងបន្លែ ផ្លែឈើឱ្យបានស្អាត មុននឹងញ៉ាំ
– ពិនិត្យមើលថ្ងៃផុតកំណត់ឱ្យបានត្រឹមត្រូវ
– ចម្អិនអាហារឆៅឱ្យបានឆ្អិនល្អ សឹមញ៉ាំ(សាច់ បន្លែ…) ។ល៕

ប្រភព៖Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com