ជី ដេវីដ ធ្វើខួបក្តីស្រឡាញ់ ៤ឆ្នាំ ព្រមទាំងជូនកាដូដ៏ពិសេសដល់ កញ្ញា ទេព បូព្រឹក្ស សម្រាប់ភ្ជាប់និស្ស័យ
កម្សាន្ត៖ ពិតជាភ្ញាក់ផ្អើលជាខ្លាំងក្រោយគូស្នេហ៍មួយគូ បានធ្វើរឿងមួយដ៏សែនរំភើបដល់ដួងចិត្តប្រិយមិត្តជាច្រើន ដោយឃើញរូបថតកាលពីម្សិលមិញ ដែលតារាចម្រៀង Rap លោក ជី ដេវីដ បានធ្វើឱ្យគូស្នេហ៍ទប់ទឹកភ្នែកមិនជាប់ ក្រោយរូបលោកបានធ្វើពីធីខួបនៃក្តីស្រឡាញ់ រយៈពេល៤ឆ្នាំរបស់អ្នកទាំងពីរ។
តារាចម្រៀង លោក ជី ដេវីដ បានសរសេរពាក្យពេចន៍ដ៏មានអត្ថន័យ ផ្អែមល្ហែមចំពោះមុខគូស្នេហ៍ កញ្ញា ទេព បូព្រឹក្ស ដោយនិយាយបែបនេះថា៖ “Happy anniversary 4years
ឆ្នាំទីបួននេះបងសុំភ្ជាប់និស្ស័យដោយចិញ្ចៀននេះជាសាក្សី ដោយសេចក្តីស្រលាញ់សូមឱ្យបំណងប្រាថ្នារបស់ពួកយើងឆាប់បានសម្រេច I Tep Boprekep Boprek សូមឱ្យចិញ្ចៀនរៀបការធំជាងមួយនេះ”។
ប៉ុន្មានឃ្លានេះ ធ្វើឱ្យ ទេព បូព្រឹក្ស រំភើបចិត្តជាខ្លាំងតែម្តង ហើយអ្នកទាំងពីរ ក៏បន្សល់នៅស្នាមថើបជាអនុស្សាវរីយ សម្រាប់ការស្រឡាញ់គ្នា ចាប់ដៃគ្នា រហូតដល់៤ឆ្នាំ។ លោក ជី ដេវីដ ក៏សន្យាចំពោះមុខ ទេព បូព្រឹក្ស ថានឹងចូលរោងការឆាប់ៗ ហើយចិញ្ចៀនប្រាកដជាធំជាងនេះ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍