Connect with us

ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៩ នឹងប្រកាសផ្លូវការនៅរសៀលស្អែក ដែលតួលេខមិនផ្លូវការ ១៧៧ដុល្លារអាមេរិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលានេះ ក្រុមការងារពិភាក្សាប្រាក់ឈ្នួលកម្មករនិយោជិតនៃវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានបន្តកិច្ចប្រជុំជាលើកទី៤ររបស់ខ្លួន ហើយលទ្ធផលចំពោះប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង និងប្រកាសជាផ្លូវការនៅថ្ងៃស្អែក ស្របពេលដែល លទ្ធផលបោះឆ្នោតស្ទាបស្ទង់សម្រាប់ប្រាក់ឈ្នួលរបស់កម្មករ គឺសំឡេងលើសលប់ បានគាំទ្រតួលេខ ១៧៧ដុល្លារអាមេរិក ដើម្បីដាក់ប្រជុំចុងក្រោយ នៅគណៈកម្មការប្រឹក្សាការងារ នៅថ្ងៃទី៥ ខែតុលា ឆ្នា២០១៨ វេលាម៉ោង២៖០០នាទីរសៀល ។


ក្រុមការងារពិភាក្សាប្រាក់ឈ្នួលកម្មករនិយោជិត នៃវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានឲ្យដឹងថា ភាគីនិយោជក ឬថៅកែរោងចក្រ បានសម្រេចឡើងដល់១៧៧ដុល្លារអាមេរិកក្នុងមួយខែ ឯភាគីសហជីពបានបញ្ចុះមកនៅត្រឹម១៨២ដុល្លារ អាមេរិក។ ក្រុមប្រឹក្សាការងារត្រីភាគី បានសម្រេចបោះឆ្នោតស្ទាបស្ទង់ ជ្រើសរើសយកតួលេខ១ ក្នុងចំណោមតួលេខទាំង២។ ដូចនេះប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតសម្រាប់ឆ្នាំ២០១៩ តើមានចំនួនប៉ុន្មានពិតប្រាកដនោះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែទោះបីយ៉ាងណាក៏នឹងត្រូវប្រកាសជាផ្លូវការ ឲ្យបាននៅមុនបុណ្យភ្ជុំបិណ្ឌធំខាងមុខនេះ។ នេះបើយោងតាមក្រុមការងារ ពិភាក្សាប្រាក់ឈ្នួលឆ្នាំ២០១៩។

គួរបញ្ជាក់ថា ក្រុមការងារពិភាក្សាប្រាក់ឈ្នួលកម្មករ បានលើកពីការប្រៀបធៀបតារាងប្រាក់ឈ្នួល នៅក្នុងតំបន់ក្នុងឆ្នាំ២០១៨នេះ ជាពិសេសប្រទេសដែលមានការរីចម្រើនវិស័យកាត់ដេរ ដូចជាប្រទេសកម្ពុជា កម្មករទទួលបានប្រាក់ឈ្នួល ១៧០ដុល្លារ អាមេរិកក្នុងមួយខែ ប្រទេសបង់ក្លាដេស ៦៧ដុល្លារអាមេរិក ស្រីលង្កា ៦៧ដុល្លារអាមេរិក ឥណ្ឌាឡើងពី៧៧ដុល្លារដល់ ១៤៣ដុល្លារអាមេរិក មីយ៉ាន់ម៉ា ឡើងដល់១០៨ដុល្លារអាមេរិក ឥណ្ឌូណេស៊ី ឡើងដល់២៦៧ដុល្លារអាមេរិក វៀតណាមឡើងពី ១២២ដុល្លារ ដល់១៧៥ដុល្លារអាមេរិក ឡាវឡើងដល់១៣០ដុល្លារ និងប្រទេសប៉ាគីស្ថាន ទទួលបានប្រាក់ឈ្នួល ១៣៤ដុល្លារ អាមេរិកក្នុងមួយខែ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម