Connect with us

ស្ត្រីខ្មែរទី១ ដែលបានបញ្ចប់ការសិក្សានៅសាលា West Point

អ្នកនាង មៀច សិទ្ធិការ្យ គឺជាស្ត្រីខ្មែរទី១ និងដំបូងគេបង្អស់ ដែលបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធា West Point នៅសហរដ្ឋអាមេរិក។

កាលពីនៅយុវវ័យភាព មៀច សិទ្ធិការ្យ បានរស់នៅបែកពីក្រុមគ្រួសារ ដើម្បីក្ដាប់យកឱកាសនៅក្នុងការសិក្សានៅសាលាបណ្ឌិតសភាយោធា West Point ហើយគាត់ធ្លាប់មានបំណងបោះបង់ក្ដីស្រមៃនេះផងដែរ។ អ្វីដែលបានលើកទឹកចិត្តគាត់ ឱ្យសម្រេចនូវក្ដីស្រមៃមួយនេះ គឺនៅពេលដែលគាត់ឃើញទង់ជាតិដែលប៉ាក់ជាប់លើដៃអាវរបស់គាត់។

ថ្លែងប្រាប់ក្នុងបទសម្ភាសនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ អ្នកនាង មៀច សិទ្ធិការ្យ បានឱ្យដឹងថា កាលពីសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក នៅថ្នាក់របស់គាត់ មានកម្មសិក្សាការីដែលជានារី ត្រឹមតែ ១៨% ប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាងបានព្យាយាមបង្ហាញដល់ឪពុកម្ដាយ និងសង្គមទាំងមូល ថា ស្ត្រីក៏អាចធ្វើបានដូចបុរសដែរ។

អ្នកនាង បានផ្ញើសារ ទៅដល់ស្ត្រីខ្មែរទាំងអស់ថា ត្រូវធ្វើនូវអ្វីដែលខ្លួនចង់ធ្វើ ដោយបង្ហាញទៅដល់ក្រុមគ្រួសាររបស់ខ្លួន នោះយើងនឹងដឹងថាតើពួកគាត់ គាំទ្រនូវអ្វីដែលយើងចង់ធ្វើឬយ៉ាងណា ហើយត្រូវធ្វើអ្វីដែលខ្លួនពេញចិត្ត និងមានប្រយោជន៍សម្រាប់ខ្លួនឯង។ អ្នកនាងបន្តថា បើសិនជាមិនចេញទៅពិភពខាងក្រៅ នោះអ្នកមិនអាចដឹងថា អ្វីដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកនោះទេ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម