Connect with us

វៀតណាម គ្រោងផ្ដល់លុយឱ្យប្រជាជននៅក្រុងហាណូយដែលមានម៉ូតូចាស់ៗ យកទៅទិញម៉ូតូថ្មី

ហាណូយ៖ ក្រសួងបរិស្ថាន នៃប្រទេសវៀតណាម កំពុងចាត់វិធានការដើម្បីកាត់បន្ថយការបំពុលបរិស្ថាន បង្កដោយផ្សែងចេញពីម៉ូតូចាស់ៗ។ ដោយថ្មីៗនេះ នាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន នៅក្រុងហូណូយ បានបង្ហាញសំណើគម្រោងមួយ ដែលផ្ដល់លុយជូនម្ចាស់ម៉ូតូចាស់លើសពី១៨ឆ្នាំ ដើម្បីទិញម៉ូតូថ្មី។

ប្រជាជននៅទីក្រុងហាណូយ ដែលមានម៉ូតូចាស់ៗ តម្រូវឱ្យយកទៅត្រួតពិនិត្យបច្ចេកទេស។ បើរកឃើញថា មិនស្របតាមស្ដង់ដានៃការបំភាយឧស្ម័ន ម្ចាស់ម៉ូតូនឹងទទួលបានទឹកប្រាក់ ២-៤លានដុង (៨៦-១៧២ដុល្លារអាមេរិក) ដើម្បីទិញម៉ូតូថ្មី ពីសមាគមរោងចក្រផលិតម៉ូតូនៃប្រទេសវៀតណាម។ បន្ថែមពីនេះ រាល់ការយកម៉ូតូទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ម្ចាស់ម៉ូតូនឹងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន ៣០ម៉ឺនដុង។

សូមជម្រាបថា យោងតាមរបាយការណ៍ ក្រុងហាណូយ មានចំនួនម៉ូតូ ជាង ៥,៧លានគ្រឿង និង រថយន្តជាង ៧៣ម៉ឺនគ្រឿង។ កម្មវិធីត្រួតពិនិត្យបច្ចេកទេសម៉ូតូ នៅក្រុងហាណូយ គ្រោងនឹងអនុវត្ត ក្នុងចន្លោះពីខែកញ្ញា ដល់ ខែធ្នូ ឆ្នាំ២០២០៕

ប្រភព៖ Vietnam Plus

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម