Fulham កំពុងពិភាក្សាការនាំយកអ្នកចាំទី Alphonse Areola ពី PSG
Premier League៖ ក្រុម Fulham ដែលទើបឡើងមក លីគកំពូលអង់គ្លេស កំពុងតែចាប់អារម្មណ៍ចង់បានអ្នកចាំទីរបស់ក្រុម Paris Saint-Germain គឺអ្នកចាំទី Alphonse Areola ក្នុងលក្ខខណ្ឌខ្ចីជើង មួយរដូវកាល។
Areola បានចំណាយពេល១រដូវកាលនៅ Real Madrid កាលពីរដូវកាលមុនដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានយក Keylor Navas ទៅកីឡដ្ឋាន Parc des Princes ប៉ុន្តែរដូវកាលថ្មី នេះគេបានវិលត្រឡប់មកកាន់ប្រទេសបារាំងវិញ។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រ Real Madrid កាលពីខែមុនបាននិយាយថា ក្លិបសូមថ្លែងអំណរគុណដល់ Areola ចំពោះការខិតខំប្រឹងប្រែងក្នុងការនៅជាមួយក្លិបហើយ នៅរដូវកាលនេះជូនពរឱ្យគេមានសំណាងល្អនៅរដូវកាលថ្មី។
Areola បានបង្ហាញខ្លួនចំនួន ៩ ដងសម្រាប់ Real Madrid រដូវកាលមុន ប៉ុន្តែក្លិបនៅតែដាក់ឱ្យ Thibaut Courtois ជាជម្រើសដំបូងរបស់ក្លិប។
សូមបញ្ចាក់ផងដែរថា ក្រោយពីក្រុម Fulham វិលទៅកាន់ក្របខណ្ឌ Premier League វិញនេះ ក្លិបក៏បាននាំយកខ្សែប្រយុទ្ធ Mario Lemina ក្នុងលក្ខណខ្ចីជើងពី Southampton និងកីឡាករ Harrison Reed មកកាន់កីឡាដ្ឋាន Craven Cottage ផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍