Chelsea គ្រោងនាំយកអ្នកចាំទី Edouard Mendy ពីក្លិប Rennes
Premier League៖ ក្លិបតោខៀវ Chelsea សង្ឃឹមថា ឈានដល់ការព្រមព្រៀងជាមួយអ្នកចាំទីរបស់ក្រុម Rennes កីឡាករ Edouard Mendy បន្ទាប់ពីដាក់សំណើរង្វង់២០លានផោនទៅកាន់ក្លិបនៅលីគកំពូលបារាំងមួយនេះ។
ក្រុមរហស្សនាមតោខៀវ បានព្យាយាមទាក់ទង អ្នកចាំទី វ័យ២៨ឆ្នាំ ដោយការផ្ទេរនេះគេបានឱ្យ Petr Ceck ដែលជាអតីតកីឡាករ Chelsea និងបច្ចុប្បន្នជាអ្នកផ្ដល់យោបល់បច្ចេកទេសនិងការលេងរបស់ក្លិប ជាអ្នកចាត់ចែង។
Chelsea គិតត្រឹមពេលនេះ ចាយអស់ជាង២០០លានផោនហើយលើការនាំកីឡាករថ្មីចូលមានដូចជា Hakim Ziyech, Timo Werner, Ben Chilwell និង Kai Havertz បន្ទាប់ពីក្លិប បានប្រាក់ពីការលក់កីឡាករ Eden Hazard។ យ៉ាងណាការចំណាយទឹកប្រាក់ដ៏ច្រើនក្នុងទីផ្សារដោះដូរកីឡាករនេះ មិនទាន់ស្ងប់ចិត្តអ្នកចាត់ការលោក Frank Lampard នៅឡើយទេ។
ក្រៅពីអ្នកចាំទី Mendy ក្រុម Chelsea ក៏បន្តចង់បានខ្សែបម្រើការពារ Boubakary Soumare របស់ក្រុម Lille ប្រសិនការផ្ទេរ Declan Rice របស់ក្រុម West Ham មិនជោគជ័យ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍