Connect with us

ខ្សែបម្រើ Kevin De Bruyne ឈ្នះពានកីឡាករឆ្នើមពីសមាគមបាល់ទាត់អាជីព ប្រចាំឆ្នាំ២០២០

Premier League៖ ខ្សែបម្រើ Man City កីឡាករ Kevin De Bruyne បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់ឆ្នើម Men’s Player of the Year ប្រចាំឆ្នាំ២០២០។ នេះបើតាមការប្រកាសពីសមាគមបាល់ទាត់អាជីពអង់គ្លេស។

Kevin De Bruyne វ័យ២៩ឆ្នាំ បានរកគ្រាប់បាល់១៣គ្រាប់ នៅក្របខណ្ឌ Premier League រដូវកាលមុន។ គេគឺជាកីឡាករមកពី Manchester City ទី១ ដែលបានឈ្នះពានរង្វាន់នេះ ដោយបានផ្តួលកីឡាករឆ្នើម៤រូប របស់ Liverpool គឺ Sadio Mane, Virgil van Dijk, Trent Alexander-Arnold និង Jordan Henderson។

ដោយឡែក ទោះមិនបានឈ្នះពានរង្វាន់ Men’s Player of the Year ក៏ពិតមែន ក៏ Trent Alexander-Arnold បានឈ្នះពានរង្វាន់កីឡាករវ័យក្មេង Young Player of the Year ក្រោយរកបាន ៤គ្រាប់ និងចែកបាល់បានសម្រេច១៣ដង។

ចំណែកឯ ខ្សែប្រយុទ្ធ Marcus Rashford របស់ Man UTD បានឈ្នះពានរង្វាន់គុណសម្បត្តិល្អ PFA Merit Award ក្រោយពីរូបគេបានចូលរួមយុទ្ធនាការចែកស្បៀងអាហារតាមសាលារៀន នៅក្នុងប្រទេសអង់គ្លេស៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com