Selena Gomez ថា អតីតមិត្តប្រុសនាងសុទ្ធតែថានាងឆ្កួត
កម្សាន្ត៖ ក្រោយពីចំណាយពេល ២ ឆ្នាំព្យាបាលជំងឺបាក់ទឹកចិត្តមក ពេលនេះតារាចម្រៀងសញ្ជាតិអាមេរិក Selena Gomez បានក្លាយជាមនុស្សថ្មីមានភាពស្រស់ស្រាយ រឹងមាំ និងបានត្រឡប់វិលចូលសិល្បៈវិញជាមួយនឹងបទចម្រៀងថ្មីៗធ្វើឱ្យកក្រើកតែម្តង។
ម៉្យាងទៀត នាងក៏ទើបតែចេញបទចម្រៀងថ្មីមួយទៀតជាមួយក្រុមចម្រៀងល្បីរបស់កូរ៉េ Blackpink គឺបទ “Ice Cream” ដោយទទួលបានការគាំទ្រជាខ្លាំងគួរឱ្យកត់សម្គាល់។
បន្ថែមពីនេះផងដែរ នាងក៏ទើបតែលេចវត្តមានក្នុងការតេស្តផលិតផលគ្រឿងសម្អាតថ្មីរួមជាមួយនឹងតារាយូធូបដ៏ល្បី Nikkie Tutorials ដោយអ្នកទាំង ២ ធ្វើការតុបតែងមុខបណ្តើរ ជជែកគ្នាលេងបណ្តើររហូតចូលដល់សាច់រឿងស្នេហា។
នៅពេលនោះ ម្ចាស់បទ “ Look at Her Now” រូបនេះបាននិយាយថា “អតីតមិត្តប្រុសរបស់នាងទាំងអស់សុទ្ធតែថានាងជាមនុស្សឆ្កួត ប៉ុន្តែខ្ញុំមិនខ្វល់ឡើយ”។ គួរបញ្ជាក់ដែរថា អតីតមិត្តប្រុសរបស់តារាចម្រៀង Selena Gomez ដែលនាងបានសំដៅលើនោះរួមមាន Justin Bieber និងលោក The Weekemd៕
ប្រភព៖ Insider
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍