គួរអោយច្រណែនមែន! តារាកំប្លែង មានកាយសម្បទារ មិនគ្រប់លក្ខណៈ តែមានគូរជីវិតដ៏ស្រស់ស្អាតយ៉ាងនេះ
ភ្នំពេញ៖ មហាជនធ្លាប់ច្រណែននឹងនាយ ក្រិន តារាកំប្លែងមាឌល្អិតទាប តែបែរជាមានដៃគូជីវិតដែលមានសម្ផស្សស្រស់ផូរផងមួយហើយមួយទៀត ។ អ្វីដែលភ្ញាក់ផ្អើលទៀតនោះ គឺ នាង កន្តំអ៊ឺត ដែលមិត្តរួមក្រុម ដែលរមែងរងការចំអកចំអន់ស្នេហាជាមួយនឹងនាយក្រិនដែរនោះ ក៏បានរៀបការជាមួយនឹងប្តីក្មេង ដែលមានរូបសង្ហាខ្ពស់ស្រឡះ ។
ដោយឡែក យើងក្រឡែកមមើល នាយ ចយ តារាកំប្លែង មានហរស្សនាម មុខអាក្រក់ ក៏ធ្វើឲ្យមហាជនពោលសរសើរមិនដាច់ពីមាត់ថា មានភ័ព្វសំណាងបានស្រីវ័យក្មេង រូបស្រស់ស្អាតរួមដំណើរជីវិតជាមួយ ។ យើងមកមើលជីវិតក្រោយរៀបអាពាហ៍ពិពាហ៍របស់តារាទាំងនោះ ក្នុងនោះ នាយក្រិន និងភរិយា បានសហការបើកហាងលក់គ្រឿងក្លែមមួយនៅតាមបណ្តោយ ផ្លូវម៉ៃដា ។ អ្នកទាំង២ តែងតែបង្ហាញរូបភាពផ្អែមល្ហែមនឹងគ្នាតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។
ចំណែក នាងកន្តុំអ៊ឺត ក៏មានភ័ព្វជីវិត បានរៀបការប្តីក្មេងរូបសង្ហាខ្ពស់ស្រឡះ និងបានដឹកដៃគ្នាចាកចេញពីអាជីពសិល្បៈ ទៅរស់នៅក្រុងព្រះសីហនុ ។ ពេលនេះ តាមប្រភពព័ត៌មានបញ្ជាក់ថា នាងកន្តុំអ៊ឺត ដែលមានឈ្មោះកំណើត ស៊ឹម ផល្លាន កំពុងផ្ទៃពោះប្រមាណជាង៥ខែហើយ ។ នាង មិនបានប្រកបរបរអ្វីក្រៅពីនៅផ្ទះរក្សាសុខភាពនោះទេ ខណៈស្វាមីធ្វើការនៅរោងចក្រ ។
ងាកទៅមើល នាយ ចយ ក្រៅពីសម្តែងកំប្លែងតាមទូរទស្សន៍ គាត់ ក៏បានចូលរួមសម្តែងខ្សែភាពយន្តដែរ ។ ថ្មីៗនេះ នាយចយ រឹតតែធ្វើឱ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំងឡើង ចំពោះភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ក្នុងពិធីខួបកំណើតរបស់នាង ហើយរូបភាពត្រូវគេចែកចាយតគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយធ្វើអោយមហាជនរឹតតែច្រណែន ព្រោះគេសង្កេតឃើញថា ពិតជាផ្អែមល្ហែមមែនទែន ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍