Connect with us

អាមេរិក ប្រើរូបមន្តយកពន្ធថ្មីលើភេសជ្ជៈជាតិស្ករ ដើម្បីជួយទាំងសុខភាព និងសេដ្ឋកិច្ចពលរដ្ឋ

ទីក្រុងចំនួន ៧ នៅសហរដ្ឋអាមេរិក បានយកពន្ធទៅលើ ផលិតផលភេសជ្ជៈមានជាតិស្ករ តាមរយៈតម្លៃពន្ធ អាស័្រយលើបរិមាណជាតិស្ករក្នុងភេសជ្ជៈនោះ ហើយអ្នកជំនាញស្រាវជ្រាវជឿថា អាចជួយឱ្យសុខភាពពលរដ្ឋបានកាន់តែប្រសើរជាងមុន និងជួយកាត់បន្ថយ ការចំណាយលើបញ្ហាសុខភាព បានច្រើនលានដុល្លារ។

តាមប្រភពសារព័ត៌មាន Business Fast ក្រុមអ្នកស្រាវជ្រាវ មកពីសាលាសុខភាពសាធារណៈ នៃសាកលវិទ្យាល័យ Harvard នៅអាមេរិក បានសិក្សាឃើញថា ការយកពន្ធទៅលើពពួកផលិតផលភេសជ្ជៈជាតិស្ករ គឺផ្តល់វិជ្ជមានច្រើន។ អ្នកស្រាវជ្រាវរកឃើញថា ជាមធ្យមយុវវ័យធ្លាប់ផឹកភេសជ្ជៈជាតិស្ករ បានស្រកទម្ងន់ប្រមាណ ០,៧ ផោន ស្មើនឹង ០,៣១ គីឡូក្រាម ដែលកត្តានេះ ជួយកាត់បន្ថយហានិភ័យជំងឺធាត់ខ្លាំង លើយុវវ័យដល់ទៅជាង ៦ សែននាក់ ខណៈហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ ២ បានជាង ១០.០០០នាក់។ ពិសេសជាងនេះទៅទៀត គឺវាចំណេញដល់សេដ្ឋកិច្ច ពិសេសចំពោះពលរដ្ឋអាមេរិកផ្ទាល់ ដែលត្រូវចាយលើសេវាព្យាបាលសុខភាព រហូតដល់ទៅ ១,៨ ប៊ីលានដុល្លារ ជារៀងរាល់ឆ្នាំ ដោយសារទម្លាប់ផឹកភេសជ្ជៈជាតិស្ករច្រើន។

ជាក់ស្តែង ទីក្រុង Berkeley រដ្ឋកាលីហ្វ័រញ៉ា បានយកពន្ធលើជាតិស្ករក្នុងភេសជ្ជៈ ដែលអនុវត្តន៍គិតចាប់ពីឆ្នាំ ២០១៥ បានទទួលលទ្ធផលជាផ្លែផ្កា ដូចការរកឃើញរបស់អ្នកស្រាវជ្រាវ។ តំណាងក្រុមអ្នកស្រាវជ្រាវ លើកឡើងដែរថា ដោយសារតែការយកពន្ធលើភេសជ្ជៈជាតិផ្អែម ធ្វើឱ្យប្រជាពលរដ្ឋក្នុងទីក្រុង ងាកទៅទិញផលិតផលផ្សេងវិញ តួយ៉ាង ការលក់ទឹកសុទ្ធក្នុងទីក្រុងខាងលើដដែល កើនឡើង ១៥,៦% ហើយផលិតផលតែ ទឹកដោះគោ និងទឹកផ្លែឈើ ក៏កើនឡើង សុទ្ធសឹងជាផលវិជ្ជមានទាំងអស់ភេសជ្ជៈជាតិស្ករ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com