Connect with us

ស្ត្រីអេស្ប៉ាញម្នាក់ត្រូវឃាត់ខ្លួនពេលទៅជិះស្គីនៅសមុទ្រទាំងមានជំងឺ COVID-19

ស្ត្រីជនជាតិអេស្ប៉ាញម្នាក់ត្រូវបានឃាត់ខ្លួននៅឆ្នេរសមុទ្រ La Zurriola នៃប្រទេសអេស្ប៉ាញក្រោយពីជិះស្គីលើទឹកខណៈដែលរូបនាងមានជំងឺ COVID-19។

ស្ត្រីរូបនេះត្រូវបានគេឃាត់ខ្លួនពីបទឧក្រិដ្ឋនៃការមិនស្តាប់បង្គាប់ក្រោយពីគេរាយការណ៍ថានាងមិនអើពើលើប៉ូលីសដែលបានបញ្ជាឱ្យនាងបញ្ឈប់ការជិះស្គីលើទឹកជាច្រើននាទីមុននឹងនាងត្រលប់មកច្រាំងវិញ។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាស្ត្រីខាងលើនេះជាអ្នកសង្គ្រោះបន្ទាន់នៅលើឆ្នេរផងដែរ ហើយអ្នករួមការងារជាមួយនាងគឺជាអ្នកទូរស័ព្ទទៅប៉ូលីសក្រោយពីឃើញនាងជិះស្គីលើទឹក។

ស្ត្រីខាងលើនឹងត្រូវទទួលការពិន័យយ៉ាងធ្ងន់ធ្ងរសម្រាប់ការបំពានច្បាប់កំណត់នៃការធ្វើចត្តាឡីស័កដែលអាចត្រូវបង់ប្រាក់ពិន័យរហូតដល់ ៧ ១៣៤ដុល្លារសហរដ្ឋអាមេរិក។ ម៉្យាងទៀត បើគេរកឃើញថានាងបានចម្លងវីរុសកូរ៉ូណាទៅអ្នកដទៃតាមរយៈសកម្មភាពរបស់នាង ប្រាក់ពិន័យអាចនឹងច្រើនជាង ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី៥ ខែកញ្ញា ប៉ូលីសក៏បានឃាត់ខ្លួនអ្នកចូលរួមបាតុកម្មតាមដងផ្លូវដែលមិនបានពាក់ម៉ាស់។ អ្នកដែលត្រូវឃាត់ខ្លួនទាំងនោះត្រូវបង់ប្រាក់ពិន័យចន្លោះពី ៣៣៦-៦៩៣ដុល្លារអាមេរិក។

គួរបញ្ជាក់ថាបច្ចុប្បន្នមានវ៉ាក់សាំងជំងឺ COVID-19 ចំនួន៦ កំពុងស្ថិតក្នុងការតេស្ដសាកល្បងដំណាក់កាលទី៣ ដោយមានវ៉ាក់សាំង៣ ផលិតដោយក្រុមហ៊ុន Sinovac វិទ្យាស្ថានផលិតផលជីវសាស្ត្រអ៊ូហាន និងSinopharm របស់ប្រទេសចិន ហើយបីទៀតបង្កើតដោយសាកលវិទ្យាល័យ Oxford ក្រុមហ៊ុន Moderna និងក្រុមហ៊ុន BioNTech។

គិតមកដល់ថ្ងៃនេះ ចំនួនអ្នកឆ្លងជុំវិញពិភពលោកជាង២៧លាននាក់ ក្នុងនោះអ្នកជាសះស្បើយជាង១៩លាននាក់ និងអ្នកស្លា ប់៩សែននាក់៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com