Connect with us

BREAKING NEWS៖ មានករណីជនជាតិចិន​ ០២នាក់បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែកញ្ញានេះថា ជនជាតិចិន២នាក់ ជាអ្នកដំណេីរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០២០​ បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

​ហេតុការណ៍នេះ បានកេីតឡេីង​ ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ ដេីម្បីរងចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩​ ពួកគាត់​ ក៏មានទំនាស់គ្នា​គាត់​ បន្ទាប់មក​ ក៏រត់ចេញពីសណ្ឋាគារនោះតែម្តងនៅរសៀលថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០២០។

បច្ចុប្បន្ន​ អាជ្ញាធរមានសមត្ថកិច្ចបាន​ និងកំពុងតែស្រាវជ្រាវរក​បុគ្គលទាំងពីរនាក់ខាងលេីនេះ ហេីយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់​ គឺអវិជ្ជមានវីរុសកូវីដ-១៩​ ដែលតម្រូវឱ្យបន្តធ្វេីចត្តាឡីស័កជាបន្តទៀត​៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម