Connect with us

ប្រើប្រាស់​ Facebook រាល់​ថ្ងៃ​ គួរ​ដឹង​ប៉ុន្មានចំណុចនេះ ទាក់ទងនឹងទិន្នន័យអ្នក

Facebook បាន​ប្រកាស​គោលការណ៍​ប្រើប្រាស់​ទិន្នន័យ​ថ្មី​ ដែល​មាន​ចំណុច​ជា​ច្រើន​ដែល​អ្នក​ប្រើប្រាស់​ត្រូវ​ដឹង​​ ពេល​ប្រើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​។

ព័ត៌មាន​ប្រភេទ​ណា​ Facebook ប្រមូល​

Facebook ប្រមូល​ទិន្នន័យ​មិន​ថា​​អ្វី​អ្នក​បាន​ Post, សារ​, រូបភាព​, Group​ ​អ្នក​ចូលរួម​, ទំព័រ​វិបសាយ​អ្នក​ចូល​មើល​, Hashtags សូម្បី​​ទិន្នន័យ​ប្រភេទ​ទូរសព្ទ​, កុំព្យូទ័រ​, ប្រព័ន្ធ​ប្រតិបត្តិការ​ប្រើប្រាស់​, ប្រភេទ Browser, ​ទំហំ​​ថ្ម​នៅ​សល់​, ទំហំ​ Storage និង​សកម្មភាព​ផ្សេង​ៗ​លើ​កុំព្យូទ័រ។ ទោះ​បី​អ្នក​បើក Facebook ចោល​មិន​ប្រើប្រាស់​ ក៏​ Facebook អាច​តាមដាន​សកម្មភាព​អ្នក​គ្រប់​ពេល។

Facebook Portfolio

Facebook មិនមែន​គ្រាន់តែ Facebook ទេ​។ វា​ក៏​មានដូចជា Instagram, WhatsApp, Oculus ជាដើម​។​ វិធី​ដែល​អ្នក​ប្រើ​គេហ​ទំព័រ​ទាំងនេះ​ប៉ះ​ពាល់​មិន​ត្រឹមតែ​អ្នក​ប៉ុ​ណ្ណោះ​ទេ ​ប៉ុន្តែ “​មិត្តភក្តិ​” របស់​អ្នក​ផងដែរ​។​ នៅពេល​អ្នក​ Comment ​មិត្តភ័ក្តិ​ណា​ម្នាក់ វា​ប៉ះ​ពាល់​ដល់​ Facebook អ្នក​ទាំងពីរ​ម។​ ប្រសិនបើ​អ្នកធ្វើ​​ទំនាក់​ទំ​នង​ជាមួយ​កម្មវិធី​ផ្ញើ​សារ​ Messenger ក្រុមហ៊ុន​នឹង​ទទួលបាន​លេខ​ទូរ​សព្ទ ​និង​អាសយដ្ឋាន​អ៊ីមែល​ បើ​ទោះ​បី​ជា​ពួកគេ​មិន​ប្រើ​ Facebook ក៏ដោយ។

ទីតាំង​

​​នៅពេលដែល​អ្នក​ឱ្យ Facebook ចូល​ប្រើ​កាមេរ៉ា​ឬ​រូបថត​ឬ GPS មិនមែន​គ្រាន់តែ​ជា​រូបថត​មួយ​ដែល​វា​អាច​ចូល​ទៅបាន​នោះទេ វា​មាន​អ្វី​គ្រប់​យ៉ាង​នៅក្នុង​ប​ណ្ណា​ល័យ​របស់អ្នក​។ អ្នក​ប្រហែលជា​ចង់​កំណត់ការ​ប្រើប្រាស់ Facebook របស់​អ្នក​ទៅ​ឧបករណ៍​តែមួយ​។ ​ប្រសិន​គិត​ថា​មាន​សារៈ​សំខាន់​ចំពោះ​អ្នក​ អ្នក​អាច​ប្រើ​កុំ​ព្យូ​ទ័​រ​យួរដៃ​បាន ​ប៉ុន្តែ​ត្រូវ​ចងចាំ​ថា​ហ្វេ​ស​ប៊ុ​ក​ក៏​ដឹង​ពី​អាសយដ្ឋាន IP របស់​អ្នក​ហើយ​អាច​បំបែក​ទិន្នន័​យ​ក្នុង​រូបភាព​ជា​ប្រយោជន៍​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ទីតាំង។

Facebook ប្រើ​ព័ត៌មាន​នេះ​ ធ្វើ​អ្វី​ខ្លះ​

Facebook ដឹង​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន​ និង​ចំណាប់​អារម្មណ៍​អ្នក​ និង​មិត្តភក្ដិ​ មិន​ត្រឹម​ជា​ចំណុច​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជំរុញ​សក្ដានុពល​សេវាកម្ម​របស់​ Facebook ដោយ​បង្ហាញ​ព័ត៌មាន​ ឬ​អ្វី​អ្នក​ចង់​បាន​កាន់​តែ​មាន​ភាព​ត្រឹមត្រូវ​៕

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com