ខ្សែបម្រើ Yannick Carrasco ចុះកុងត្រាជាអចិន្ត្រៃយ៍ជាមួយក្លិប Atletico Madrid
La Liga៖ ប្រភពពីសារព័ត៌មាន Marca បានឱ្យដឹងថា ខ្សែបម្រើ Yannick Carrasco បានចុះកុងត្រាជាអចិន្ត្រៃយ៍ជាមួយក្លិប Atletico Madrid ក្រោយពីលេងខ្ចីជើងរយៈពេលកន្លះរដូវកាល ពីក្លិបចិន Dalian Professional ។
កីឡាករបែលហ្ស៊ីកវ័យ២៧ឆ្នាំនេះ នឹងចុះកុងត្រាដែលនឹងធ្វើឱ្យគេលេងនាទឹកដី Wanda Metropolitano រហូតដល់ឆ្នាំ២០២៤។
ក្លិប Atletico Madrid បានអះអាងថា Carrasco ជាកីឡាករគន្លឹះរបស់ក្លិប ដោយជួយឱ្យក្លិបឈរនៅលេខ ៣ ហើយធានាបាននូវកៅអី UEFA Champions League។
គួរបញ្ជាក់ផងដែរថា Yannick Carrasco ធ្លាប់លេងនៅ Atletico រយៈពេលជាង ៣ឆ្នាំ មុននឹងផ្ទេរទៅលេងនៅចិន Dalian Professional ហើយត្រឡប់មកវិញនៅខែមករា ឆ្នាំ២០២០ ក្នុងលក្ខខណ្ឌខ្ចីជើង មុននឹងចុះកុងត្រាអចិន្ត្រៃយ៍នៅពេលនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍