Barcelona ដាក់សំណើ ៧,២លានផោន ផ្ទេរខ្សែការពារ Eric Garcia ពី Man City
Story: ក្លិប Barcelona បានដាក់សំណើ ៧,២លានផោន ដើម្បីផ្ទេរខ្សែការពារ Eric Garcia ពីក្លិប Man City។ នេះបើតាមការប្រកាសពីសារព័ត៌មាន Daily mail។
កន្លងមក Man City បានដាក់តម្លៃកីឡាករវ័យ១៩ឆ្នាំ ដល់ទៅ ៣៦,២លានផោន ប៉ុន្តែមានបំណងបញ្ចុះតម្លៃយ៉ាងច្រើន ខណៈកិច្ចសន្យារបស់គេនឹងចប់នៅខែមិថុនាឆ្នាំ២០២១។
លោក Ronald Koeman មានបំណងនាំយក Eric Garcia ដែលធ្លាប់លេងឱ្យ Barcelona ពីឆ្នាំ២០០៨-១៧ ត្រឡប់ទៅវិញ ប៉ុន្តែសាមីកីឡាករបាននិយាយថា គេកំពុងយកចិត្តទុកដាក់លើយុទ្ធនាការរដូវកាលក្រោយជាមួយ Man City ដែលដូចជាមានបំណងបដិសេធការផ្ទេរនេះ។
Eric Garcia នៅតែមានភាពអំណត់ក្រោមការដឹកនាំរបស់លោក Pep Guardiola ប៉ុន្តែធ្វើបានល្អនៅពេលលេងចាប់ដៃគូជាមួយកីឡាករ Aymeric Laporte នៅតំបន់ការពារកណ្តាល៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍