ការប្រកួតបើកឆាក La Liga រដូវកាលថ្មីត្រូវលើកពេល២៤ម៉ោង
La Liga៖ ការប្រកួតបើករដូវកាលថ្មី 2020-21 នៃក្របខណ្ឌ La Liga ដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែកញ្ញានោះ ត្រូវបានលើកពេល២៤ម៉ោង។
មូលហេតុទៅលើការប្រែប្រួលនេះ ក៏ដោយសារតែមានការមិនយល់ស្របគ្នារវាងសហព័ន្ធបាល់ទាត់អេស្ប៉ាញ និង ស្ថាប័ន La Liga ទៅលើការកំណត់ថ្ងៃប្រកួតដែលមិនមែនជាចុងសប្តាហ៍។
គណៈកម្មាធិការប្រកួត បានបញ្ជាក់ថា គ្មានការប្រកួតណាមួយត្រូវបានអនុញ្ញាតនៅថ្ងៃសុក្រ ឬ ថ្ងៃចន្ទ ទេ។
ដូចនេះហើយ ការប្រកួតបើកឆាក La Liga 2020-21 ដែលជាការប្រកួតរវាងក្រុម Granada ត្រូវប៉ះក្រុមភ្ញៀវ Athletic Bilbao នឹងត្រូវដំណើរការនាថ្ងៃសៅរ៍វិញ។ ជាមួយគ្នានេះ ជំនួបរវាង Alaves និង Real Betis ដែលគ្រោងធ្វើនៅយប់ថ្ងៃចន្ទ ក៏ត្រូវលើកពេលទៅថ្ងៃអាទិត្យវិញដែរ។
ដោយឡែក ស្ថាប័ន La Liga បានអះអាងថា ខ្លួននឹងផ្លាស់ប្តូរកាលវិភាគនៅពេលនេះដើម្បីចៀសវាងការប៉ះពាល់ចំពោះក្លិប ដោយយោងតាមហេតុផលរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍