Connect with us

មិនសរសើរមិនបាន យុវជនមួយក្រុមយកស្លឹកចេកមកច្នៃធ្វើសម្លៀកបំពាក់ក្រោមរូបភាពនំសន្សមសម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌ

កម្សាន្ត៖ កូនខ្មែរពិតជាពូកែ និងមានភាពច្នៃប្រឌិតខ្លាំងក្រោមស្នាដៃជាច្រើនកន្លងមក ហើយក្នុងពេលថ្មីៗនេះដែរ យុវជនមួយក្រុមបានសហការគ្នាបង្កើតរូបភាពក្រោមចំណងជើងថា “នារីនំអន្សមជ្រូកខ្មែរ” ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

ស្នាដៃនៃការតុបតែងមុខ សម្លៀកបំពាក់ ប្លង់ថតរូប រួមជាមួយនឹងម៉ូឌែលពិតជាសក្តិសមឥតខ្ចោះជាមួយនឹងឈុតសម្លៀកបំពាក់ដែលច្នៃឡើងពីស្លឹកចេកបង្កើតចេញជារូបភាព និងទម្រង់នំអន្សមដូចពិតៗ។

យោងតាមគណនីបណ្តាញសង្គមមួយរូបដែលមានឈ្មោះ Kim Hai បានធ្វើការចែកចាយសមិទ្ធផលដ៏អស្ចារ្យមួយនេះដោយមានការសហការគ្នាជាក្រុមដោយលោកបានសរសេររៀបរាប់ថា “ពិធីបុណ្យភ្ជុំបិណ្ឌជាប្រពៃណីខ្មែរមួយ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យមួយនេះអ្វីដែលមិនអាចបំភ្លេចបានគឺការវេចនំអន្សម កុំភ្លេចរៀនវេចនំអន្សមខ្មែរយើងទាំងអស់គ្នាណា។ កែច្នៃឈុតចេញពីស្លឹកចេក អង្ករដំណើប ផ្លែម្រេច និងគ្រាប់សណ្តែកខៀវ ជាមួយនឹងសាច់ជ្រូក ហើយនឹងដើមព្រៀល”។

ចង់ដឹងថា សមិទ្ធផលនៃការច្នៃប្រឌិតរបស់កូនខ្មែរទាំងនេះមានភាពអស្ចារ្យយ៉ាងណាទេ? បើចង់ដឹង តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com