តើមាតាបិតា និងអ្នកអាណាព្យាបាល គួរធ្វើដូចម្តេចខ្លះ?
ភ្នំពេញ៖ ខណ:ពេលដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងដំណាក់កាលទី២នោះ ក្រសួងបានផ្ញើសារទៅកាន់មាតាបិតា និងអ្នកអាណាព្យាបាល ក្នុងការជួយកូនៗ ក្នុងពេលចូលរៀន ដើម្បីបង្ការខ្លួនពីជំងឺកូវីដ១៩។ ក្នុងសាររបស់ក្រសួងអប់រំ បានណែនាំទៅកាន់មាតាបិតា និងអ្នកអាណាព្យាបាល ដូចជា៖
-សូមគិតពីអនាគតកូន ដោយបញ្ចូនពួកគេឱ្យទៅរៀនវិញ និងចូលរួមធ្វើឱ្យសាលាមានសុវត្ថិភាព។
-លើកទឹកចិត្តកូនឱ្យចេះការពារខ្លួន ដោយឱ្យគេចេះពីរបៀបបង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩
-ប្រាប់កូនឱ្យលាងដៃ ពាក់ម៉ាស និងខ្ទប់មាត់ និងច្រមុះនៅពេលពួកគេក្អកឬកណ្តាស់ និងរក្សាចម្ងាយសុវត្ថិភាពពីអ្នកដទៃ។
-ប្រសិនកូនអ្នកមានអាការក្អក ហៀរសំបោរ ក្តៅខ្លួន ឬមានកម្តៅលើសពី ៣៧,៥ អង្សារសេ សូមឱ្យពួកគេសម្រាកនៅផ្ទះ។
-និងចុងក្រោយ ប្រសិនកូនមានអារម្មណ៍មិនសប្បាយចិត្ត ព្រួយបារម្មណ៍ ឬមានបង្វល់ សូមលើកទឹកចិត្តឱ្យពួកគេពិភាក្សា ឬសួរសំណួរទៅអ្នក។
ទាំងនេះគឺជាការជួយកូនៗ ដើម្បីបង្ការខ្លួនពីជំងឺកូវីដ១៩ ក្នុងពេលចូលរៀនឡើងវិញ៕
ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍