Connect with us

ព្រះពុទ្ធបដិមាធំមួយលើកំពូលភ្នំនៅក្រុងបានលុង ត្រូវបានសាងសង់អស់ទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ

រតនគិរី៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានបញ្ជាក់ថា ព្រះពុទ្ធបដិមាក្នុងទម្រង់រចនាបថ ទ្រង់ផ្ជាញ់មា ស្ថិតនៅលើកំពូលឥសីបតមៈ (ហៅភ្នំស្វាយ) ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី មានកម្ពស់ ១៥,៥ម៉ែត្រ ភ្នែន ១០ម៉ែត្រ ទម្ងន់ជាង ៣០០តោន សាងសង់ឡើងពីប្រភេទថ្មភក់យកមកពីខេត្តកំពង់ធំ បានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៧ ដោយគ្រោងចំណាយថវិកាប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក និងក្រោងបញ្ចប់ការសាងសង់នាចុងឆ្នាំ ២០២០នេះ។

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ និងតម្កល់ព្រះកេសព្រះពុទ្ធប្បដិមាភ្ជាប់ជាមួយតួព្រះកាយ។ ជាមួយនេះអាជ្ញាធរខេត្ត បានគ្រោងនឹងរៀបចំកែលម្អរសោភណ្ឌភាព ទីតាំងសម្រាប់គោរពសក្ការបូជា និងទេសចរកម្សាន្ត និងបន្តសាងសង់រចនាសម្ព័ន្ធអមផ្សេងទៀតមានដូចជាផ្លូវឡើងលើកំពូលភ្នំ រូបសំណាក់គងជ័យ និងហេដ្ឋារចនាផ្សេងៗទៀត។

គួរបញ្ជាក់ថា ភ្នំឥសីបតមៈ (ហៅភ្នំស្វាយ) ត្រូវបានរាប់បញ្ចូលជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏ស្រស់បំព្រងមួយក្នុងខេត្តរតនគិរី។ ដូច្នេះពេលដែលព្រះពុទ្ធប្បដិមាអង្គធំសាងសង់រួច នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាកម្សាន្តគយគន់ថ្ងៃលិចដ៏ស្រស់ស្អាត ព្រមទាំងបានថ្វាយបង្គំព្រះអង្គបរិនិពាន្វ និងព្រះពុទ្ធប្បដិមាដ៏ធំនេះផងដែរ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម