Connect with us

ទិដ្ឋភាពដ៏ស្ងាត់ច្រងំក្នុងបរិវេណសាកលវិទ្យាល័យ Cornell ក្រោយបើកសាលាឡើងវិញ ឃើញហើយពិតជាស្រងេះស្រងោចខ្លាំង

អាមេរិក៖ សាកលវិទ្យាល័យ Cornell នាទីក្រុងញូវយ៉កចាប់ផ្តើមស្វាគមន៍សិស្សចំនួន ២៤០០០ នាក់សម្រាប់វគ្គសិក្សាថ្មីហើយដោយតម្រូវឱ្យមានការពិនិត្យសុខភាពប្រចាំថ្ងៃ ពាក់ម៉ាស និងរក្សាគម្លាត ក្នុងបរិវេណសាលា។

ទោះជាយ៉ាងណា អ្វីៗគ្រប់បែបយ៉ាងនៅមិនទាន់ត្រឡប់មកសភាពធម្មតាវិញឡើយ ដោយសាលាទាំងមូលមានភាពស្ងាត់ជ្រងំ សោះកក្រោះគួរឱ្យស្រងេះស្រងោចបំផុត។ បើក្រឡេកមើលទៅអាហារដ្ឋានដែលធ្លាប់តែមានមនុស្សឈរតម្រង់ជួរយ៉ាងវែងបានប្រែក្លាយជាទីរហោឋានគ្មានមនុស្សទៅវិញ។

សាកស្រមៃមើលជាមួយនឹងបរិយាកាសដែលធ្លាប់តែសិក្សាជុំគ្នាយ៉ាងសប្បាយរីករាយ ប្រែក្លាយទៅជាស្ងាត់ជ្រងំបែបនេះ ប្រសិនជាអ្នកទាំងអស់គ្នាវិញ តើនឹងមានអារម្មណ៍បែបណាដែរ?

ប្រភព៖ Insider

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com