Connect with us

ភិន សុដាលីស នៅតែរឹងមាំ ទោះបីជាមើលថែកូនតែម្នាក់ឯង

ភ្នំពេញ៖ សារខ្លីមួុយរបស់មេម៉ាយវ័យក្មេង ភិន សុដាលីស កំពុងតែអង្រួនចិត្តប្រិយមិត្តនៅលើបណ្តាញសង្គម។ អ្នកនាង ភិន សុដាលីស បានបង្ហោះសារមួយ ដែលបានរៀបរាប់ពី លក្ខណ:របស់មនុស្សស្រីដែលរឹងមាំពិត ប្រៀបបីដូចជីវិតរបស់ខ្លួនផ្ទាល់តែម្តង។

អ្នកនាង បានសរសេរថា៖ “ មនុស្សស្រីដែលរឹងមាំពិត គឺនាងមានចិត្តដាច់ស្រេច មិនអាឡោះអាល័យ មិនងប់ងល់ជាមួយនឹងមនោសញ្ចេតនាបែបល្ងង់ខ្លៅ នាងហ៊ានចាកចេញ នាងហ៊ានទទួលយកការពិត ហើយបើកចិត្តឱ្យទូលាយ ហ៊ានរស់នៅដោយខ្លួនឯង នេះហើយជាភាពរឹងមាំ និងចំណុចខ្លាំងរបស់នាង។ មិនមែនអាងអីយំ អាងអីសំងំឈឺចាប់ ខូចចិត្ត ស៊ូទ្រាំ ហើយគិតថាខ្លួនរឹងមាំ មានកម្លាំងគ្រប់គ្រាន់ក្នុងការរ៉ាប់រងគ្រប់យ៉ាងនោះឡើយ ” ។ អបជាមួយសារមួយនេះ អ្នកនាង ភិន សុដាលីស ក៏បានបង្ហោះរូបថតនៅក្នុងឈុតប្រពៃណីខ្មែរ ដែលមើលទៅពិតជាស្រស់ស្អាតផងដែរ៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com