បទ “ទូរស័ព្ទប្រាប់ផង” ជាប្រវត្តិពិតរបស់លោក សាន ផានិត
នាសប្ដាហ៍មុននេះ MYTV បានធ្វើការចាក់ផ្សាយកម្មវិធីមួយគឺ MYTV Play ហើយទទួលបានគាំទ្រយ៉ាងច្រើនអំពីសំណាក់ទស្សនិកជន លើកញ្ចក់ទូរទស្សន៍ ផេកផ្លូវការរបស់ MYTV Play រួមទាំង Channel YouTube MYTV Play។
ហើយកាលពីថ្ងៃអង្គារនេះ MYTV Play បាននាំអារម្មណ៍ទស្សនិកជនងាកមកទស្សនានៅបទចម្រៀងដ៍ល្បីមួយបទទៀតរបស់ លោក សាន ផានិត ដែលប្រគំបែប Acoustic វិញម្ដង។ បទនេះដែរត្រូវផលិតឡើងនៅឆ្នាំ១៩៩៧ ហើយក៏ជារឿងពិតរបស់លោក សាន ផានិត ដែលកំឡុងពេលនោះ លោកបានចាប់ចិត្តប្រតិព័ទ្ធស្រលាញ់នារីម្នាក់ តែក្រោយស្នេហារបស់លោក ក៏ចាប់ផ្ដើមប្រេះឆាបន្តិចម្ដងៗ ដោយគ្រាន់តែសុំត្រឹមតែជួបមុខក៏ត្រូវនាងបដិសេដ។
បរាជ័យស្នេហានេះហើយបានធ្វើឱ្យលោក ចាប់ផ្ដើមយកប៊ិចមកសរសេរបទនេះឡើងដោយសហការណ៍ជាមួយនឹងផលិតកម្ម KH Promotion ដោយគួបផ្សំនាសម័យនោះ ប្រទេសយើងចាប់ផ្ដើមពេញប្រើប្រាស់ទូរស័ព្ទដៃ ហើយបទនេះ ក៏ទទួលបានគាំទ្រយ៉ាងខ្លាំងក្លាបំផុតដោយនឹកស្មានមិនដល់។
MYTV Play សូមនាំអារម្មណ៍បងប្អូនអ្នកទស្សនាឱ្យត្រលប់ទៅអតីតកាលម្ដងទៀតជាមួយនឹងបទ ទូរស័ព្ទប្រាប់ផង របស់លោក សាន ផានិត តាមរយៈ MYTV Play។ មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ MYTV ហើយទស្សនិកជន នឹងទទួលបានបទចម្រៀងថ្មីៗបន្តទៀតដោយគ្រាន់តែចូលតាមដាន លើបណ្តាញសង្គមហ្វេសប៊ុកផេក “MYTV Play” ឬក៏ Channel YouTube “MYTV Play”៕
(ទស្សនាវីដេអូ)
(ទស្សនាវីដេអូ)
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍