Connect with us

រកឃើញអតិថិជន៨៧រូប ទទួលបានរង្វាន់ទឹកប្រាក់សរុប ៧២លានរៀលពីធនាគារឯកទេសវីង និងធនាគារ ស្ថាបនា

គិតត្រឹមពាក់កណ្តាលខែមេសា មកដល់ខែកក្កដានេះ ធនាគារឯកទេស វីង និងធនាគារ ស្ថាបនា បានផ្តល់ទឹកប្រាក់សរុបចំនួន ៧២លានរៀល ដល់អតិថិជន ៨៧រូបដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមក រវាង វីង និងធនាគារ ស្ថាបនា។

មិនត្រឹមតែធ្វើឱ្យអតិថិជនរបស់ខ្លួនកាន់តែងាយស្រួលនិងចំណាយពេលវេលាកាន់តែតិចក្នុងការបង់ប្រាក់កម្ចី ឬផ្ទេរប្រាក់ប៉ុណ្ណោះទេ ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា កន្លងមក បានផ្តល់រង្វាន់ទឹកប្រាក់៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ រួមជាមួយទឹកប្រាក់១លានរៀល២រង្វាន់ និងទឹកកប្រាក់៤០ម៉ឺនរៀលចំនួន៥រង្វាន់ ជូនដល់អតិថិជនជារៀងរាល់សប្តាហ៍ផងដែរ។

សម្រាប់អតិថិជន ដែលធ្វើការផ្ទេរប្រាក់ពីគណនីធនាគារ ស្ថាបនា មក វីង តាមរយៈ Sathapana Mobile ឬពីគណនីវីង ទៅគណនីធនាគារ ស្ថាបនា តាមរយៈ Wing Money App នោះពួកគេនឹងអាចមានឱកាសឈ្នះទឹកប្រាក់៤០ម៉ឺនរៀល ចំនួន៥រង្វាន់រៀងរាល់សប្តាហ៍រហូតដល់ដំណាច់ឆ្នាំ២០២០។

អតិថិជនក៏អាចទូទាត់បង់ប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារវីងជិត ៨០០០ កន្លែងនៅទូទាំងប្រទេសបានយ៉ាងងាយស្រួលនិងប្រកបដោយសុវត្តិភាព។

ក្រុមការងាររបស់ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា នឹងចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាង ក្លាយជាម្ចាស់ទឹកប្រាក់៤០ម៉ឺនរៀល ចំនួន៥រង្វាន់ ជារៀងរាល់សប្តាហ៍៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com