Connect with us

អាកាសចរណ៍សិង្ហបុរី កាត់បន្ថយបុគ្គលិក ២៤០០កន្លែង អំឡុងវិបត្តិកូវីដ១៩

សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) កាលពីថ្ងៃទី១០ ខែកញ្ញា បានសម្រេចកាត់បន្ថយបុគ្គលិកចំនួន ២៤០០កន្លែង ទាំងបុគ្គលិកបម្រើការនៅប្រទេសសិង្ហបុរី ទាំងបុគ្គលិកក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ការសម្រេចកាត់បន្ថយបុគ្គលិកនេះ គឺដោយសារតែផលប៉ះពាល់នៃវិបត្តិកូវីដ១៩ មកលើវិស័យអាកាសចរណ៍ ហើយវិធានការនេះ ជារឿងចាំបាច់បន្ទាន់ សម្រាប់អនាគតរបស់អាកាសចរណ៍មួយនេះ។

ក្រុមហ៊ុនរំពឹងថា ខ្លួននឹងប្រតិបត្តិការជើងហោះហើរតិចជាង ៥០% ប៉ុណ្ណោះ នៅខែមីនា ឆ្នាំ២០២១ខាងមុខ។ លោក Goh Choon Phong នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានថ្លែងថា នេះជាការសម្រេចចិត្តដ៏លំបាកមួយ ដែលគាត់មិនធ្លាប់បានធ្វើក្នុងរយៈពេល៣០ឆ្នាំ ជាមួយក្រុមហ៊ុនមួយនេះ។

កាលពីខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ខាតបង់ ១,១២ពាន់លានដុល្លារ នៅត្រីមាសទី២ ឆ្នាំ២០២០ ដែលជាការខាតបង់មិនធ្លាប់មាននៅក្នុងកំណត់ត្រា ខណៈការធ្វើដំណើរផ្លូវអាកាស ត្រូវបានដាក់កំហិត ដោយសារតែវិបត្តិកូវីដ១៩។ ចំណូលរបស់ក្រុមហ៊ុន បានធ្លាប់ចុះ ៧៩,៣% ។ ចំនួនអ្នកដំណើររបស់ SIA , SilkAir និង Scoot ធ្លាក់ចុះ ៩៩,៥% ៕

ប្រភព៖ Straits Times

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com