ពលរដ្ឋជិត ៣ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីរឈ្មោះបោះឆ្នោតឆ្នាំ២០១៨ នៅតាមការិយាល័យនានា ទូទាំងប្រទេស
ភ្នំពេញ ៖ ពលរដ្ឋប្រមាណជិត ៣ម៉ឺននាក់ បានទៅធ្វើការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីរឈ្មោះបោះឆ្នោតថ្មី ក្នុងរយៈពេល ៤ថ្ងៃ នៅទូទាំងប្រទេស ខណៈមន្រ្តីគណកម្មការធិការជាតិរៀបចំការបោះឆ្នោត នៅតែបន្តអំពាវនាវដល់ពលរដ្ឋ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីរ សូមអញ្ជើញទៅចុះឈ្មោះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត អោយបានត្រឹមថ្ងៃទី ១៨ ខែតុលា ។
យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអោយដឹងថា នៅក្របខ័ណ្ឌទូទាំងប្រទេស សម្រាប់ថ្ងៃទី ៤ ខែតុលា មានប្រជាពលរដ្ឋ ដែលអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៩,៩១៩នាក់ ។ សរុបទាំង៤ថ្ងៃនេះ តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន២៨,៤៣២នាក់ អ្នកដែលបានលុបចេញពីបញ្ជី មានចំនួន ៣,៦៦៧នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ២៩៩នាក់ ។
គ.ជ.ប ក៏បានឱ្យណែនាំអោយពលរដ្ឋ សូមចូលទៅកាន់គេហទំព័រ www.necelect.org.kh ដើម្បីពិនិត្យមើលតារាងសម្អិត ប្រចាំថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
សម្រាប់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ អាចទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅលើគេហទំព័រ គ.ជ.ប www.voterlist.org.kh និង តាមរយៈកម្មវិធីទូរស័ព្ទដៃ Voterlist KH (app) ។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ បានចាប់ផ្តើមពីថ្ងៃទី០១ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស ។
គួររំលឹកថា កាលពីឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៥២៥,៤៥៩នាក់ហើយ ស្មើនឹងជាង ៣២ ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត។ ក្នុងនោះ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរ ដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង ១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍