Connect with us

Royal Railway Cambodia បង្ហាញវីដេអូខ្លីមួយស្តីពីចរាចរណ៍ផ្លូវដែកដើម្បីរក្សាសុវត្ថិភាព

ភ្នំពេញ៖ ដូចដែលលោកអ្នកបានដឹងហើយថា រថភ្លើងគឺជាប្រភេទយាន្តជំនិះមួយដែលមិនអាចបញ្ឈប់ល្បឿនបានភ្លាមៗដូចប្រភេទយាន្តជំនិះដទៃឡើយ ប៉ុន្តែមនុស្សមួយចំនួននៅតែមានការធ្វេសប្រហែសដោយបានធ្វើដំណើរបំពានផ្លូវដែក និងមានការធ្វេសប្រហែសមិនបានមើលថែកូនចៅឱ្យបានដិតដល់ បណ្តាលឱ្យពួកគេទៅលេងក្នុងបរិវេណរថភ្លើងបរកាត់។

យ៉ាងណាមិញ ដើម្បីរក្សាសុវត្ថិភាពទាំងអស់គ្នាជាពិសេសចំពោះអ្នកដែលរស់នៅក្បែរផ្លូវដែកត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ថ្មីៗនេះ Royal Railway Cambodia បានបង្កើតវីដេអូអប់រំស្តីពីចរាចរណ៍ផ្លូវដែកមួយបង្ហាញពីការគ្រោះថ្នាក់ជាយថាហេតុនៅពេលដែលលោកអ្នកបំពានលើផ្លូវដែក។

ដូចនេះអ្វីដែលលោកអ្នកគួរអនុវត្តតាមនោះគឺ៖

• ត្រូវផ្តល់សិទ្ធអាទិភាពដល់ខ្សែរថភ្លើងគ្រប់ពេលវេលាមុននឹងធ្វើដំណើរឆ្លងកាត់
• ត្រូវស្ថិតពីចម្ងាយយ៉ាងតិច ២ ម៉ែត្រពីរបាសុវត្ថិភាព
• ត្រូវអនុវត្តតាមការណែនាំរបស់ឆ្មាំរបារាល់ពេលរថភ្លើងឆ្លងកាត់
• ហាមអង្គុយលេង ឬ ប្រលែងគ្នាលេងនៅក្បែរផ្លូវរថភ្លើង
• ហាមលែង ឬ ចងសត្វពាហនៈនៅលើ ឬ ក្បែរផ្លូវរថភ្លើង
• ហាមចត ឬ ប្រកបមុខរបរអាជីវកម្មនៅក្បែរផ្លូវរថភ្លើង
• ហាមដាក់សម្ភារ និងប្រារព្ធពិធីផ្សេងៗនៅក្បែរផ្លូវរថភ្លើង
• ហាមធ្វើផ្លូវឆ្លងកាត់រថភ្លើងដោយគ្មានការអនុញ្ញាត
• ចំណុចឆ្លងកាត់ដែលគ្មានឆ្មាំត្រូវឈប់យ៉ាងតិចចម្ងាយ ៥ ម៉ែត្រពីផ្លូវរថភ្លើង
• ត្រូវពិនិត្យមើលឆ្វេងស្តាំមុននឹងឆ្លងកាត់
• ត្រូវពិនិត្យភ្លើងសញ្ញា និងស្តាប់សម្លេងស៊ីរ៉ែនរបស់រថភ្លើងមុននឹងឆ្លងកាត់

ដូចនេះ ដើម្បីសុវត្ថិភាពសូមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

ប្រភព៖ Royal Railway Cambodia

កែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com