Connect with us

ADB ផ្តល់កម្ចី១២៧,៨លានដុល្លារ ជួយឱ្យគម្រោងផ្គត់ផ្គង់អគ្គីសនីនៅភ្នំពេញ និងខេត្ត៣ មានស្ថិរភាព

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ប្រាក់កម្ចី ១២៧,៨ លានដុល្លារ គាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដើម្បីជួយឱ្យរាជធានីភ្នំពេញ និងខេត្ត៣ ផ្សេងទៀតនៃប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាព និងអាចទុកចិត្តបាន។ នេះបើតាមយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ ADB នៅថ្ងៃទី១០ ខែកញ្ញា។

ធនាគារ ADB បានឱ្យដឹងថា គម្រោងកម្ចីនេះ ក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល ដើរដោយអាគុយ ខ្នាតធំដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា ដោយប្រើថវិកាចំនួន ៦,៧ លានដុល្លារ។ ក្នុងនោះរាប់បញ្ចូលទាំង ៤,៧ លានដុល្លារ ពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ (Strategic Climate Fund) នៃការពង្រីកការអនុវត្ត កម្មវិធីថាមពល កកើតឡើងវិញ នៅក្នុងប្រទេសដែលមានចំណូលទាប និង ២ លានដុល្លារពីមូលនិធិថាមពលស្អាត (Clean Energy Fund) នៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត (Clean Energy Financing Partnership Facility)។ មូលនិធិទាំងពីរ ត្រូវបានគ្រប់គ្រងដោយធនាគារ ADB ។

គម្រោងនេះនឹងជួយដល់ អគ្គិសនីកម្ពុជា (EDC) ដែលស្ថាប័នអគ្គិសនីជាតិ របស់ប្រទេសកម្ពុជា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់បណ្តាញ បញ្ជូន ១១៥-២៣០ គីឡូវ៉ាត់ ចំនួន ៤ និងអនុស្ថានីយអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តតាកែវ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com