Connect with us

ប្រធានក្លិប Napoli រកឃើញលទ្ធផលវិជ្ជមានជំងឺកូវីដ១៩

Serie A៖ ប្រធានក្លិប Napoli លោក Aurelio De Laurentis ត្រូវគេបានតេស្តឃើញលទ្ធផលវិជ្ជមានកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ក្លិបផ្ទាល់។

លោក Aurelio បានឆ្លងជំងឺកូវីដ១៩នេះ បន្ទាប់ពីលោកបានទៅចូលរួមអង្គប្រជុំផ្ទាល់ជាមួយប្រធានក្លិបដទៃនៅស្ថាប័ន Serie A កាលពីម្សិលមិញ។

បន្ទាប់តេស្តឃើញវិជ្ជមានបែបនេះ លោកប្រធានក្លិបខាងលើ និងអ្នកចូលអង្គប្រជុំទាំងអស់ ត្រូវបានធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
មកទល់នឹងពេលនេះ ចំពោះព័ត៌មានលម្អិតទាក់ទងនឹងរឿងខាងលើ មិនទាន់មានខាងក្លិប និងអ្នកសារព័ត៌មានណាមួយបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com