រូបភាពកូនចិញ្ចឹមទាំងបួនពរជាប់ដៃដែល Angelina Jolie ផ្តល់ភាពកក់ក្តៅតាំងពីតូច
បរទេស៖ តារាសម្តែងហូលីវូដលំដាប់ពិភពលោកលោកស្រី Angelina Jolie ជាតារាស្រីមួយដួងដែលមិនត្រឹមតែមានភាពស្រស់ស្អាតតែសម្បកក្រៅប៉ុណ្ណោះទេ ប៉ុន្តែលោកស្រីក៏ជាតារាស្រីដែលមានបេះដូងទន់ភ្លន់ កក់ក្តៅ ដោយសារអំពើសប្បុរសជាច្រើនសន្ធឹកដែលនាងបានធ្វើកន្លងមក។ Angelina Jolie មានកូនភ្លោះមួយគូជាមួយនឹងតារាសម្តែងល្បីឈ្មោះលោក Brad Pitt និងកូនចិញ្ចឹមចំនួន ៤ នាក់ទៀតដែលនាងស្រលាញ់ និងមើលថែដូចជាកូនបង្កើតអ៊ីចឹង។
កូនទាំង ៤ ដែលនាងបានចិញ្ចឹមបីបាច់តាំងពីតូចមកនោះរួមមាន៖
– Maddox Chivan Jolie-Pitt៖ ក្មេងប្រុសរូបនេះអ្នកណាៗក៏ដឹងដែរថាលោកដើមកំណើតមកពីប្រទេសកម្ពុជា។ ជាអ្នកខេត្តបាត់ដំបង Maddox កើតក្នុងគ្រួសារក្រីក្រមួយ ប៉ុន្តែដោយសារតែមាននិស្ស័យជាមួយតារាហូលីវូដ Angelina Jolie ទើប Maddox ត្រូវបានលោកស្រីយកទៅចិញ្ចឹមដែលបច្ចុប្បន្នរូបគេមានវ័យ ១៩ ឆ្នាំហើយ។
– Pax Thien Jolie-Pitt៖ កូនប្រុសចិញ្ចឹមរូបនេះគឺមានដើមកំណើតពីប្រទេសវៀតណាមដែលលោកស្រី Jolie បានជួបនៅមណ្ឌលកុមារកំព្រាមួយកន្លែងដោយសារមានម្តាយជាមនុស្សញៀនថ្នាំ ហើយបច្ចុប្បន្ន Pax មានអាយុ ១៣ ឆ្នាំ។
– Zahara Marley Jolie-Pitt៖ កូនស្រីចិញ្ចឹម Zahara មានដើមកំណើតមកពីប្រទេសអេត្យូពី ភាគខាងកើតប្រទេសអាហ្វ្រិក ឆ្នាំនេះមានវ័យ ១៥ ឆ្នាំហើយ នាងត្រូវបានលោកស្រី Jolie យកទៅចិញ្ចឹមតាំងពីឆ្នាំ ២០០៥ ដែលកាលណោះនាងមានវ័យទើប ៦ ខែប៉ុណ្ណោះ។
– Shiloh Jolie-Pitt៖ កូនស្រីចិញ្ចឹមដែលមានអាយុ ១៤ ឆ្នាំរូបនេះវិញ មានដើមកំណើតពីប្រទេស ណាមមីបៀ។ Shiloh បានផ្លាស់ប្តូរការតុបតែងខ្លួនពីក្មេងស្រីទៅជាក្មេងប្រុសតាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ ដោយនាងបានប្រាប់ Jolie និង Brad Pitt ថា នាងចង់ក្លាយជាប្រុស ក្រោយមក Jolie ក៏បានសម្រេចចិត្តកាត់សក់នាងឱ្យខ្លី និងតុបតែងខ្លួនជាក្មេងប្រុសដើម្បីសម្រេចតាមបំណងប្រាថ្នារបស់នាងតាំងពីពេលនោះមក៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍