Connect with us

ប្រតិបត្តិករជប៉ុន និង កម្ពុជា នឹងចាប់ផ្តើមប្រតិបត្តិការរយៈពេល ១ឆ្នាំ ក្នុងការបោសសំអាតមីន នៅស្រុកម៉ាឡៃ បណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ៨ ខែតុលា ទៅ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC នឹងសហការជាមួយនឹងអង្គការ JMAS (ជប៉ុន) ក្នុងប្រតិបត្តិការបោសសំអាតមីន នៅក្នុងស្រុក ម៉ាឡៃ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។


កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មានទំហំទឹកប្រាក់ចំនួន ៤១ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ ២០១៩ ពោលគឺមានរយៈពេល ពេញមួយឆ្នាំ ។
លោក សាកូ ណាហ្គាតូហ្សី ប្រធានអង្គការ JMAS បានឲ្យដឹងថា ឆ្នាំនេះ គំរោងរបស់លោក គឺ បោសសំអាតមីន នៅស្រុកម៉ាឡៃតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការរួមចំណែកអភិវឌ្ឍន៏តំបន់នោះ ដើម្បីធ្វើឲ្យអត្រាអ្នករងគ្រោះដោយមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះធ្លាក់ចុះមកនៅអត្រាសូន្យ ។

ប្រធានអង្គការJMAS បានបញ្ជាក់ទៀតថា សកម្មភាពរបស់ JMAS និង CMAC គឺជាការខិតខំប្រឹងប្រែងជម្រុញ និងលើកកំពស់ផ្នែកសុវត្ថិភាពឆ្លើយតបតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៥ គ្មានគ្រាប់មីន ។
ដោយឡែកឯកឧត្តម ហេងរតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានអោយដឹងថា ក្រៅពីកិច្ចសហការជាមួយជប៉ុន ស៊ីម៉ាក់ក៏បានសហការជាមួយអង្គការមកពីប្រទេសកូរ៉េខាងត្បូង ដើម្បីសិក្សាការដោះមីន ដោយប្រើប្រាស់ត្រូនបង្ហោះថត តំបន់មានគ្រាប់មីន និងប្រើប្រាស់សត្វកណ្តុរ និង សុ នខ (សត្វឆ្កែ) ហិតមីននៅតំបន់អភិវឌ្ឍន៏ ក្បែរប្រាសាទព្រះវិហារ ផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម