Connect with us

ផ្លែឈើងាយរកទាំង ៥ មុខនេះល្អខ្លាំងជួយម៉ាក់ៗកាន់តែសម្បូរទឹកដោះ

ម៉ាក់ៗទាំងអស់សុទ្ធតែដឹងច្បាស់ ការបំបៅកូនដោយទឹកដោះ ជារឿងសំខាន់បំផុត ប៉ុន្តែគ្នាយើងខ្លះ ដោយសារទឹកដោះមិនគ្រប់គ្រាន់ ត្រូវបង្ខំចិត្តឱ្យកូនបៅម្សៅដោះគោជំនួស។ យ៉ាងណា បញ្ហាមិនសូវមានទឹកដោះ មិនមែនគ្មានដំណោះស្រាយទេ ព្រោះអាហារមួយចំនួនសុទ្ធតែអាចជួយបង្កើតទឹកដោះ។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលើកឡើងពីពពួកផ្លែឈើសាមញ្ញ ងាយស្រួលរក ប៉ុន្តែជួយម៉ាក់ៗមានទឹកដោះគ្រប់គ្រាន់ឱ្យអូនៗមឹម។

១- ល្ហុង (ល្ហុងខ្ចី)

ពិតណាស់ មិនមែនមានតែល្ហុងទុំទេល្អនោះ ល្ហុងខៀវ (ល្ហុងខ្ចី) ក៏ជាផ្លែឈើល្អបំផុត ដែលអាចបង្កើនការផលិតទឹកដោះឱ្យបានច្រើន បើទោះជាអំឡុងពេលពពោះ ល្ហុងខ្ចីត្រូវហាមមិនឲ្យស្រីៗញ៉ាំក៏ដោយ។

បើគ្នាយើងនៅតែប្រតិកម្មជាមួយល្ហុងខ្ចី ក៏អាចញ៉ាំល្ហុងទុំបាន ខណៈសកម្មភាពរបស់ល្ហុង ស្មើទៅនឹងភ្នាក់ងារជួយជំរុញការផលិតទឹកដោះ តាមរយៈការជំរុញកម្រិតអ័រម៉ូតអុកស៊ីតូស៊ីន ដែលជាអ័រម៉ូនសំខាន់ក្នុងសកម្មភាពរាងកាយផលិតទឹកដោះ។ ល្ហុងខ្ចី ក៏ផ្តល់ឱ្យយើងនូវសារជាតិចិញ្ចឹមយ៉ាងច្រើនថែមទៀត រាប់បញ្ចូលទាំងពពួកវីតាមីន A, B, C និងវីតាមីន E។

២- ផ្លែបឺរី

បឺរី ជាកំពូលអាហារសម្រាប់ជំនួយសុខភាពបានច្រើនមុខ រាប់បញ្ចូលទាំងជំរុញការផលិតទឹកដោះសម្រាប់ស្រីៗកំពុងបំបៅកូនទៀតផង។ អាស៊ីដអូមេហ្គា ៣ និងអូមេហ្គា ៦ អូមេហ្គា ៩ គឺសម្បូរក្នុងផ្លែឈើប្រភេទនេះ ជួយឲ្យម៉ាក់ៗ កាន់តែមានទឹកដោះច្រើនផ្តល់ឱ្យអូនៗគ្រប់គ្រាន់។

លើសពីនេះ ផ្លែបឺរី ក៏ផ្ទុកទៅដោយពពួកវីតាមីន C និង E អាស៊ីដហ្វូលីក និងប៉ូតាស្យូម ដែលកាន់តែជួយឱ្យអូនៗអភិវឌ្ឍ និងលូតលាស់បានល្អ។ ញ៉ាំផ្លែឈើសម្បូរវីតាមីន និងសារធាតុចិញ្ចឹមប្រភេទនេះ អាចជួយរក្សាលំនឹងជាតិស្ករក្នុងឈាម កម្រិតខ្លាញ់ បានកាន់តែល្អ។

៣- ស្ត្របឺរី

ស្ត្របឺរី មិនត្រឹមតែឆ្ងាញ់ តែក៏ជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់បេប៊ីតូចៗ ដែលត្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍនិងលូតលាស់។ ផ្លែឈើប្រភេទនេះ សម្បូរទៅដោយជាតិដែក និងវីតាមីន C កាល់ស្យូម ប៉ូតាស្យូម ក៏ដូចជាជាតិម៉ាញ៉េស្យូម។ លើសពីនេះ ជាតិទឹកយ៉ាងច្រើនក្នុងផ្លែប៊ើរី ក៏ជួយរាងកាយម៉ាក់ៗរក្សាជាតិទឹកបានល្អ ជួយឱ្យសុខភាពអូនៗកាន់តែប្រសើរ។

៤- ចេក

បើនិយាយដល់ផ្លែឈើល្អខ្លាំងចំពោះសុខភាព ក៏មិនអាចរំលងចេកបាននោះដែរ។ ក្រៅពីរសជាតិដ៏ឆ្ងាញ់របស់វា ចេកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ មានកាឡូរីខ្ពស់ ជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរអំឡុងពេលបំបៅដោះបេប៊ី និងជួយឱ្យកម្រិតអាស៊ីដហ្វូលីកក្នុងរាងកាយម៉ាក់ៗ មានតុល្យភាព។

៥- ស្វាយ

បើនិយាយដល់រឿងស្វាយ គឺជាផ្លែឈើចំណូលចិត្តរបស់ស្រីៗគ្នាយើងស្រាប់ទៅហើយ ប៉ុន្តែម៉ាក់ៗមួយចំនួនគិតថា ញ៉ាំស្វាយអាចបង្កឱ្យរាក នាំឱ្យអូនៗរាកដូចគ្នា។ គិតបែបនេះខុសហើយ ស្វាយ ពិសេសស្វាយទុំ គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន K ប៉ូតាស្យូម និងជាតិកាកសរសៃ ដែលមានសមត្ថភាពជួយបង្កើតទឹកដោះបានកាន់តែច្រើន និងពេញទៅដោយសារធាតុចិញ្ចឹម៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com