Connect with us

CBS នាំមកជូនការប្រកួតពិសេសៗ ៣គូ នៅក្របខណ្ឌ EPL សប្ដាហ៍ទី១ដែលចាប់ផ្ដើមយប់នេះ

ប្រិយមិត្តអ្នកស្នេហាវិស័យបាល់ទាត់ បានទន្ទឹងរង់ចាំយ៉ាងអន្ទះសា សម្រាប់ការវិលត្រឡប់នៃក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស English Premier League រដូវកាលថ្មី ២០២០-២០២១។ ដោយសារសន្ទុះនៃការគាំទ្រនេះ CBS បានបន្តនាំមកជូនប្រិយមិត្តនូវការផ្សាយបន្តផ្ទាល់ផ្ដាច់មុខក្របខណ្ឌបាល់ទាត់ដ៏ល្បីល្បាញមួយនេះ ឱ្យបានទស្សនាយ៉ាងជក់ចិត្តនៅរៀងរាល់សប្ដាហ៍តែម្ដង។

រដូវកាល ២០២០-២១ នេះ ប្រិយមិត្តកាន់តែចង់ដឹងថែមទៀត ថាតើក្រុមណានឹងក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ Premier League ខណៈ ក្រុមនីមួយៗ បានមានភាពមមាញឹក ក្នុងទីផ្សារដោះដូរកីឡាករនៅដើមរដូវកាលនេះ ដើម្បីពង្រឹងនៅតំបន់ចន្លោះប្រហោងរបស់ខ្លួន។

នៅថ្ងៃទី១២ ខែកញ្ញានេះ CBS នឹងនាំមកជូននូវការប្រកួតសប្ដាហ៍ទីមួយ ចំនួន ២គូ ដើម្បីប្រិយមិត្តបានទស្សនាកម្សាន្តសប្បាយនៅថ្ងៃចុងសប្ដាហ៍។ គូទីមួយ Crystal Palace ប្រកួតជាមួយ Southampton ម៉ោង ៩យប់ និង គូទីពីរ Liverpool ស្វាគមន៍ក្រុម Leeds UTD ដែលទើបតែឡើងពីក្របខណ្ឌបាល់ទាត់លីគលំដាប់ទី២នៅអង់គ្លេស នៅម៉ោង១១:៣០នាទីយប់។

សម្រាប់ថ្ងៃស្អែក CBS នឹងផ្សាយបន្តផ្ទាល់ការប្រកួតរវាង Tottenham Hotspur និង Everton នៅម៉ោង ១០:៣០នាទីយប់។

សូមរង់ចាំទស្សនាការប្រកួតបាល់ទាត់លីគកំពូលអង់គ្លេស ចាប់ពីយប់នេះតទៅ ដែលមានផ្សាយបន្តផ្ទាល់តែនៅលើកញ្ចក់ទូរទស្សន៍របស់ CBS គឺ CTN, MyTV និង CNC ប៉ុណ្ណោះ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com