Connect with us

BREAKING NEWS៖ ស ពនារី ដែលប្រទះឃើញអណ្ដែតនៅមុខវាំង ស្លៀកពាក់ដូចនារីក្នុងរូបថត ដែលគេចែកចាយលើបណ្ដាញសង្គម

ភ្នំពេញ៖ ស ពនារីដែលលោតទឹកសម្លា ប់ខ្លួននៅលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកតែបាច់ផ្កា និងស្បែកជើង ត្រូវបានគេប្រទះឃើញអណ្តែតនៅមុខព្រះបរមរាជវាំង នៅថ្ងៃនេះហើយ។

គួររំលឹកថា កាលពីទាបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នារីរូបនេះ បានលោតទឹកសម្លា ប់ខ្លួនពីលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកបាច់ផ្កា និងស្បែកជើងលើស្ពាន។ ស្ត្រីរងគ្រោះ ត្រូវបានគេស្គាល់ថា មានឈ្មោះ ចាន់ ស្រីមាន អាយុ ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុការណ៍ បានឲឱ្យយដឹងថា នារីរូបនេះ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅ។ បន្ទាប់មក រថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបនេះ នៅលើស្ពានតែម្នាក់ឯង។ បន្តិចក្រោយមកនារីរូបនេះបានដោះស្បែកជើង និងទុកផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង។ ភ្លាមៗគេក៏បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះ តែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។

តាមគណនី Facebook របស់នារីរងគ្រោះឈ្មោះ «Gech Gech» បានឱ្យដឹងថា នៅយប់កើតហេតុនោះ នារីរងគ្រោះបានចូលរួមរៀបចំកម្មវិធីខួបកំណើតឱ្យបងស្រីរបស់ខ្លួន។ បន្ទាប់មកក៏បានទៅស្រស់ស្រូបអាហារ នៅភោជនីយដ្ឋាន ក្នុង Eden Garden ដែលមានទីតាំងក្នុងបរិវេណបឹងកក់។

ជុំវិញករណីលោតទឹកសម្លាប់ខ្លួននេះ ក៏មានការដាក់សង្ស័យច្រើន ព្រោះគណនី Tik Tok និង ហ្វេសប៊ុកនារីរងគ្រោះ មានគេចូលលុបរូប លុបវីដេអូជាដើម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com