វិបត្តិកូវីដ១៩ នៅមិនទាន់បញ្ចប់ទាំងស្រុង អ្នកបម្រើការលើយន្តហោះចាប់យកអាជីវកម្មបន្តិចបន្តួចដើម្បីជីវភាព
សង្គម៖ ការផ្ទុះឡើងនៃវីរុសកូវីដ ១៩ បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងគំហុក បើក្រឡេកមើលពីវិស័យអាកាសទេសចរណ៍វិញ ជើងយន្តហោះគ្រប់បណ្តាប្រទេសត្រូវផ្អាកមួយរយៈរហូតធ្វើឱ្យបុគ្គលិកបម្រើការលើយន្តហោះត្រូវបាត់បង់ការងារអស់ជាច្រើននាក់ផងដែរ។
យោងតាមរូបភាពដែលបានចែកចាយក្នុងបណ្តាញសង្គមបានបង្ហាញពីជីវភាព និងមុខរបររបស់អ្នកបម្រើការលើយន្តហោះក្នុងប្រទេសអាស៊ីមួយចំនួនបានព្យាយាមលក់របស់ខ្លះៗជំនួសវិញដើម្បីទទួលបានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាព។
ក្នុងរូបភាពដែលបានបង្ហាញនោះ ឃើញថាអ្នកខ្លះបានចាប់មុខរបរជាអ្នកលក់ឡេ ហើយខ្លះទៀតក៏ចាប់មុខរបរលក់ម្ហូប និងភេសជ្ជៈជាដើម។ ទោះជាមិនទាន់អាចចាប់ផ្តើមការងារដែលខ្លួនស្រលាញ់នៅពេលនេះក្តី ក៏អាជីវកម្មបន្តិចបន្តួចនេះគឺជាគំនិតច្នៃប្រឌិតមួយដែលពួកគេបានចាប់ផ្តើម ដើម្បីដោះស្រាយជីវភាពអំឡុងពេលវិបត្តិកូវីដ១៩នៅមិនទាន់បានបញ្ចប់ទាំងស្រុង៕
ប្រភព៖ Flyhigh Manila
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍